ដោយៈតារារិទ្ធ/ភ្នំពេញ: នាល្ងាចថ្ងៃទី ២១ ខែ វិច្ឆិកា ២០២២នេះសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅវិមានពហុកីឡាដ្ឋានមរតកតេជោ។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ធ្វើឡើ ងក្រោមពាក្យស្លោក « កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ»មានរយៈពេ ល១២ ថ្ងៃគឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថាការប្រកួតកីឡាជា តិលើកទី៣រៀបចំឡើងនៅរាជធានីភ្នំពេញ,កំពត,ព្រះសីហនុ,កែបនិងសៀមរាប, លើ ៣៨ប្រភេទកីឡា,៣៥៦វិញ្ញាសា, និងមានប្រតិភូកីឡាសរុប ៤.៣៣៦នាក់។

ដោយឡែកការប្រកួតកីឡាជនពិការជាតិលើកទី១មានប្រតិភូកីឡាមកពីរាជធានី-ខេត្តចំនួន១៥សរុប ២២២ នាក់,មាន៧ប្រភេទកីឡានិង៤៩វិញ្ញា សារួមមានអត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុ និងបូស្យា។

លោករដ្ឋមន្ត្រីក្រសួងអប់រំបានគូសបញ្ជាក់ដែរថាព្រឹត្តិការប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិនេះមានក្នុងគោ លដៅលើកកម្ពស់គុណភាពនៃការរៀប ចំការប្រកួតកម្រិតជាតិនិងឈានទៅរកស្តង់ដានៃការប្រកួតកម្រិតតំបន់ព្រមទាំ ងដើម្បីត្រៀមលក្ខណៈឱ្យបានល្អនិងដ ណ្តើមមេដាយឱ្យបានច្រើននៅក្នុងការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣។

ព្រឹត្តិការណ៍នេះក៏មានគោលបំណងផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់អភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេក ទេសដែលបានបណ្តុះបណ្តាលរួចហើ យដោយផ្តល់ឱកាសដល់មន្ត្រីទាំងនោះបានចូលរួមក្នុងការរៀបចំនិងការកាត់ សេចក្តីការប្រកួតជាក់ស្ដែងនៅលើទីលានប្រកួត។

ព្រឹត្តិការណ៍នេះក៏ជាផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានចូលរួមប្រកួត និងវាស់ស្ទង់គុណផលកីឡាព្រមទាំងទទួលបានបទពិសោធន៍នៃការប្រកួត,ផ្តល់ឱកាសដល់រាជធានីខេត្តទាំង៥ ដើម្បីសាកល្បងរៀបចំទីតាំងសម្រាប់ ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម,តាមដាននិងត្រួតពិនិត្យការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។

ព្រឹត្តិការណ៍នេះក៏ជាការសាកល្បងការ រៀបចំពិធីបើកនិងពិធីបិទសម្រាប់ត្រៀ មលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅឆ្នាំ២០២៣ ផងដែរ៕/PC