ដោយ : ប.ជ៍យ / បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិ56 A នៅភូមិស្ទឹង ឃុំរលួសស្រុកស្វាយចេក នៅថ្ងែទី២០ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង២និង៥០នាទីយប់ ត្រង់ចំណុចទល់មុខ ការ៉ាស់សាំង រវាងរថយន្តនឹងត្រាក់ទរ័ ក្នុងទិសដៅផ្ទុយគ្នាពីត្បូងទៅជើង។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្វាយចេកអោយដឹងថ្ងៃទី២១ខែវិច្ឆិកាថា រថយន្តម៉ាកតូយ៉ូតាពណ៏ ស ផ្លាកលេខ ភ្នុំពេញ់ AV 9053 បើកបរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ យ៉ែម កុសល ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិគោកខ្វាវ ឃុំស្វាយចេក ស្រុកស្វាយចេក រងរបួសស្រាល មានអ្នករួមដំណើរ២នាក់ទី១/ ឈ្មោះ រី រិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ទី២/. ឈ្មោះ អុល សំអាន ភេទប្រុស អាយុ ៣៦ឆ្នាំ អ្នកទាំងពីរ.រស់នៅភូមិ ឃុំ ជាមួយគ្នាខាងលើ មនរបួសទាំង២នាក់។

បន្ទាប់ពីកើតហេតុរថយន្តខូចខាតធ្ងន់ធ្ងរ ចំណែកត្រាក់ទ័របើកបរគេចខ្លួនបាត់មិនដឹងអត្តសញ្ញាណ៕/PC