ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ​លើកទី៣​ដែល​កំពុងតែដំណើរការនោះលើប្រភេទកីឡា​តេក្វាន់ដូ​ITF(International Taekwondo Federation)​ក្រសួង​មហាផ្ទៃកំពុងតែមានមេដាយនាំមុខគេជាបណ្ដោះអាសន្ន ហើយ។ ពេលនេះក្រសួងមហាផ្ទៃដណ្តើមមេដាយមាសប្រាំគ្រឿង មេដាយប្រាក់ពីរគ្រឿងនិងមេដាយសំរឹទ្ធិពីរគ្រឿង។

ចំណែកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដណ្តើមមេដាយមាសបីគ្រឿង,មេដាយប្រាក់ពីរគ្រឿងនិងមេដាយសំរឹទ្ធិពីរគ្រឿង។ខេត្តប៉ៃលិន​ដណ្តើមមេដាយប្រាក់បីគ្រឿងនិងមេដាយសំរឹទ្ធិពីរគ្រឿង។ខេត្តកំពង់ស្ពឺ​ទទួលបានមេដាយប្រាក់ពីរ។ខេត្តស្ទឹងត្រែង​ដណ្តើម​មេដាយប្រាក់មួយគ្រឿងនិងមេដាយសំរឹទ្ធិពីរគ្រឿង។ ខេត្តបាត់ដំបង និងខេត្តតាកែវទទួលមេដាយសំរឹទ្ធិ មួយ គ្រឿង ។

កីឡាតេក្វាន់ដូITFប្រព្រឹត្តទៅចាប់ថ្ងៃទី១៩២៣ខែវិច្ឆិកានៅក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។ក្រសួងរាជធានីខេត្តទាំង១២ចូលរួមរួមមានក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តតាកែវ៕សរន / N