ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ​លើកទី៣នេះសម្រាប់ប្រភេទកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃកំពុងតែមានមេដាយនាំមុខគេជាបណ្ដោះអាសន្នហើយ។ ពេលនេះ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសប្រាំគ្រឿង និងមេដាយប្រាក់​មួយគ្រឿង។

ចំណែកខេត្តព្រៃវែងដណ្តើមមេដាយមាសពីរគ្រឿង,ប្រាក់ពីរគ្រឿងនិងមេដាយសំរឹទ្ធិមួយគ្រឿង,ខេត្តស្វាយរៀងដណ្តើមមេដាយមាសមួយគ្រឿង,ប្រាក់បួនគ្រឿងនិងមេដាយសំរិទ្ធមួយគ្រឿងនិងខេត្តប៉ៃលិនដណ្តើមមេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធិ បីគ្រឿង។

ប្រភេទកីឡាវូវីណាមប្រព្រឹត្តទៅចាប់ថ្ងៃទី១៩ដល់២៣ខែវិច្ឆិកានៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ក្រសួងរាជធានីខេត្តទាំងប្រាំបីចូលរួមរួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ៕សរន / N