ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖សកម្មភាពកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍នៅគោលដៅមុខពហុកីឡដ្ឋានមរតកតេជោប្រារព្ធពិធីបើកជាផ្លូវការព្រឹត្តិការណ៍ ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅវិមានពហុកីឡដ្ឋានមរតកតេជោនាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ធ្វើឡើ ងក្រោមពាក្យស្លោក «កីឡានាំមកនូវ សន្តិភាពនិងការអភិវឌ្ឍ»មានរយៈពេល១២ថ្ងៃគឺចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី៣០ខែវិច្ឆិកា។ព្រឹត្តិការណ៍នេះក៏មានគោលបំណងផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់អភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេក ទេសដែលបាន បណ្តុះបណ្តាលរួចហើ យដោយផ្តល់ឱកាសដល់មន្ត្រីទាំងនោះ បានចូលរួមក្នុងការរៀបចំនិងការកាត់សេចក្តីការប្រកួតជាក់ស្ដែងនៅលើទីលាន ប្រកួត។

ព្រឹត្តិការណ៍នេះក៏ជាផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានចូលរួមប្រកួត និងវាស់ស្ទង់គុណផលកីឡាព្រមទាំង ទទួលបានបទពិសោធន៍នៃការប្រកួត,ផ្តល់ឱកាសដល់រាជធានីខេត្តទាំង៥ ដើម្បីសាកល្បងរៀបចំទីតាំងសម្រាប់ ការប្រកួតកីឡា ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម,តាមដាននិងត្រួតពិនិត្យការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។
ព្រឹត្តិការណ៍នេះក៏ជាការសាកល្បងការ រៀបចំពិធីបើកនិង ពិធីបិទសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួត កីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅឆ្នាំ២០២៣ ផងដែរ៕សរន