ដោយ:ដេប៉ូ/ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រទះជនសង្ស័យពីរនាក់ ជិះម៉ូតូពីរគ្រឿងក្នុងសភាពគួរឱ្យសង្ស័យ។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់សួរនាំ បានប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។

បើតាមមន្រ្តីនៃក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២១ខែ វិច្ឆិកា ឆ្នាំ២០២២នេះថា៖ក្រោយឃើញដូច្នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ១- សត្វល្វាចេកចំនួន ៣៩ក្បាល ២- ម៉ូតូវេវ ចំនួនពីរគ្រឿង៕សរន