ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាបើសិនជាមិនមានអ្វីប្រែប្រួលទេជំនួបរវាងរដ្ឋមន្រ្តី ក្រសួងការពារជាតិអាមេរិកនិងរដ្ឋមន្រ្តីក្រសួងការពារជាតិចិន អាចនឹងកើតមាននៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយទឹកដីកម្ពុជានឹងក្លាយជាទីកន្លែងមួយសម្រាប់សម្រុះ សម្រួលឲ្យមានកិច្ចជំនួបរវាងប្រមុខការពារជាតិប្រទេសមហាអំណាចទាំងពីរនេះ ។ សម្តេចតេជោរំពឹងថាកិច្ចជំនួ បរវាងប្រមុខការពារជាតិប្រទេសមហាអំណាចទាំងពីរនេះនឹងនាំមកនូវភាពវិជ្ជមានដើម្បីសន្តិសុខក្នុងតំបន់និងពិភលោក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង កីឡាជនពិការលើកទី១ នៅវិមានពហុកីឡាដ្ឋានជាតិមរតកតេជោនាព្រ លប់ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២។

សម្តេចតេជោបានបន្តថាជំនួបរវាងរដ្ឋមន្រ្តីការពារជាតិចិន និង រដ្ឋមន្រ្តីការពារជាតិអាមេរិក គ្រោងធ្វើឡើងនៅខេត្តសៀមរាប ។ សម្តេចសង្ឃឹមថារដ្ ឋមន្រ្តីក្រសួងការពារ ជាតិសហរដ្ឋអាមេរិក និង ក្រសួងការពារជាតិចិន នឹងធ្វើកិច្ចការដ៏ល្អនៅក្នុងទឹកដីនៃខេត្តសៀមរាបដែលសម្តេចនឹងមានវត្តមាន នៅទីនោះផងដែរ ៕