ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិ បតីបិទសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជាក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមស្នាមញញឹម»ដែលប្រា រព្ធធ្វើឡើងនៅសាលពិព័រណ៍និងសន្និ សីទកោះពេជ្រ។

បើយោងតាមរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារ មីនការប្រារព្ធខួប ៣០ ឆ្នាំនៃសកម្មភាពមីននៅកម្ពុជាគឺជាឱកាសសម្រាប់ទទួលស្គាល់នូវសមិទ្ធផលជាប្រវត្តិសាស្រ្តនៃសកម្មភាពមីននៅកម្ពុជានិងវាយតម្លៃខ្ពស់ពីជំនាញនិងការលះបង់កម្លាំ ងកាយចិត្តរបស់ប្រតិបត្តិករសកម្មភាពមីន។ ការរៀបចំសន្និបាតនេះក៏ជាការសម្តែងការដឹងគុណចំពោះម្ចាស់ជំ នួយ និងដៃគូអភិវឌ្ឍន៍ដែលបានបន្តគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជានិងសម្តែងនូវការដឹងគុណដល់អ្នកបោសសម្អាតមីនទាំងអស់។

រយៈពេល ៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជាក្នុងបេសកកម្មសកម្មភាពមីនរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ប្រតិបត្តិ ករជាតិ-អន្តរជាតិនិងគ្រប់ភាគីពាក់ព័ន្ធបានរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ ផ្ទៃដីប្រមាណ ២,៥៣១ គីឡូម៉ែត្រក្រឡាត្រូវបានបោសសម្អាតរួចនិងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩ លាននាក់ប្រើប្រាស់និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋានសា លារៀនមន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីននិងសំណល់ជាតិផ្ទុះពី សង្រ្គាមរាប់លានគ្រាប់ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១,១៥១, ២៣២ គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦,១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣,០២៨,៦៥៩គ្រាប់។

នៅឆ្នាំ ១៩៧៩ប្រជាជនចំនួន ៦៥,០០៤នាក់បានរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់។ ជាមួយគ្នា នឹងកិច្ច ខិតខំប្រឹងប្រែងរួមគ្នាចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤,៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុតមកនៅ ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។

បើតាមលោក លី ធុជ បានឲ្យដឹងថាគិតត្រឹមខែតុលាឆ្នាំ២០២២កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១គីឡូម៉ែត្រក្រឡាក្នុងនោះផ្ទៃ ដីមានមីនចំនួន ៧០៣ គីឡូម៉ែត្រក្រឡានិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡារាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ ៕