ប្រែសម្រួលៈបំណង(ស្តេ្រតថែមស៍)៖ អគ្គិភ័យនៅរោងចក្រមួយនៅទីក្រុងអានយ៉ាង(Anyang)ក្នុងខេត្តហឺណានបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៦នាក់ និងពីរនាក់រងរបួស នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិនកាលពីថ្ងៃអង្គារ។

អគ្គិភ័យបានកើតឡើងក្នុងរោងចក្រ Kaixinda Tradingក្នុងតំបន់បច្ចេកវិទ្យាជាន់ខ្ពស់មួយក្នុងក្រុង។

សារព័ត៌មានបាននិយាយថា មនុស្សពីរនាក់កំពុងបាត់ខ្លួនក្នុងអគ្គិភ័យកាលពីរំលងអធ្រាតឈានចូលថ្ងៃអង្គារ។

មន្រ្តីមូលដ្ឋានបាននិយាយថា នាយកដ្ឋានសន្តិសុខសាធារណៈបានពិនិត្យរកមើលជនសង្ស័យដើម្បីកំណត់ថាតើវាជាឧបទ្ទវហេតុដោយចៃដន្យឬដោយចេតនា៕

អគ្គិភ័យបានកើតឡើងក្នុងរោងចក្រ Kaixinda Tradingសម្លាប់មនុស្ស៣៦នាក់