ដោយ៖តារារិទ្ធ(ភ្នំពេញ)ដើម្បីរួមចំណែកដល់ការសម្រេចនូវគោលដៅឆ្នាំ ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបាន លើកទឹកចិត្ និងផ្តល់នូវទស្សនៈមួយចំនួនដល់អាជ្ញាធរមីនដៃគូអភិវឌ្ឍនិងភាគីពាក់ព័ន្ធដូចខាងក្រោម៖

១. សូមបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារៈក្នុងបេស កកម្មបោសសម្អាតមីននៅកម្ពុជាដើម្បីឈានដល់ការសម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥និងការសម្រេចបានគោលដៅ “កម្ពុជាគ្មានមីន ” នៅត្រឹមឆ្នាំ ២០២៥ ។

២. ក្រសួង-ស្ថាប័នដែលមានគម្រោងអភិវឌ្ឍថ្នាក់ជាតិពាក់ព័ន្ធនឹងការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះត្រូវសហការជាមួយអាជ្ញាធរមីនដើម្បីកំណត់វិធីសាស្ត្របោសសម្អា តមីនសមស្របនិងមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានថា ប្រតិបត្តិការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះ អនុលោមទៅតាមបទ ប្បញ្ញត្តិ គុណភាព សុវត្ថិភាពនិងស្តង់ដារ នៃការបោសសម្អាត ។

៣. ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខាភិបាលនិងព្យាបាលជំងឺដោយឥតគិតថ្លៃប្រកបដោយ វិជ្ជា ជីវៈដល់ប្រតិបត្តិករបោសសម្អាតមីន ។

៤. អាជ្ញាធរមីនត្រូវកែសម្រួលឯកសារគតិយុត្ត និងធ្វើសុខដុមនីយកម្មរចនាសម្ព័ន្ធនៃការគ្រប់គ្រងសកម្មភាពមីន ដើម្បីដោះស្រាយបញ្ហាគំរាមដោយមីននិងសំណល់ជាតិផ្ទុះ និងត្រូវបន្តអនុវត្ត “យន្តការភូមិអស់មីន” ឱ្យបានជោគជ័យ ។

៥. ខ្ញុំសូមលើកទឹកចិត្តប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ បង្កើនកិច្ចសហការជាមួយអាជ្ញាធរមីន ក្នុងការពង្រឹងបន្ថែមលើការងារគ្រប់គ្រងវិស័យសកម្មភាពមីន និងការបញ្ជូនកម្លាំងដែលជាជនជាតិខ្មែរ ក្នុងវិស័យសកម្មភាពមីនទៅក្រៅប្រទេសព្រមទាំងត្រូវធ្វើការសិក្សាតាមលក្ខណៈបច្ចេក ទេសជាក់ស្តែងអំពីលទ្ធភាពកាត់បន្ថយ ផ្ទៃដី ដែលមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះ សំដៅធានាសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តការងារដ៏មានសារៈ- សំខាន់នេះ ៕