​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អ្នកការទូត​កំពូល​របស់​អាម៉េរិក​បាន​ទៅ​ដល់​ប្រទេស​កាតា​ដើម្បី​ចូលរួម​ទស្សនា​បាល់ទាត់​និង​ពិភាក្សា​កិច្ចការ​ទូត​នៅ​ពេល​ភាព​តានតឹង​ក្នុង​តំបន់​នៅតែ​ខ្ពស់​ចំ​ពេល​អ៊ីរ៉ង់​​ជំរុញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​យ៉ាង​លឿន ព្រមទាំង​ការតវ៉ា​ប្រឆាំង​នៅ​ទូ​ទាំង​សាធារណរដ្ឋ​អ៊ីស្លាម​(​អ៊ីរ៉ង់​)​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ែន​ថូ​នី ប្លីង​កិន ដែល​ទទួលស្គាល់​ខ្លួន​លោក​ថា​ជា​”​កីឡាករ​បាល់ទាត់​ធម្មតា​” ម្នាក់​បាន​ទស្សនា​ការប្រកួត​រវាង​ក្រុម​អាម៉េរិក​ទល់​នឹង​វ៉េ​លស៍​កាលពី​យប់​ថ្ងៃ​ចន្ទ​នៅ​កី​ឡ​ដ្នា​ន​អា​ម៉ា​ដ​​ប៊ីន អា​លី​(Ahmad bin Ali)​។​

​លោក​ប្លីង​កិន​ក៏នឹងជួបពិភាក្សា​ការ​ទូតដ៏​សំខាន់ជា​មួយ​អាជ្ញាធរ​ក្នុង​ប្រទេស​កាតា ដែល​ជា​គូសន្ទនា​ដ៏​ទុកចិត្ត​មួយ​របស់​អាម៉េរិក​ជាមួយ​អ៊ីរ៉ង់​។ សូមបញ្ជាក់​ថា រដ្ឋាភិបាល​ទីក្រុង​ដូ​ហា​(​កាតា​)​ចែករំលែក​​តំបន់​ធ្វើ​អាជីវកម្ម​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​មួយ​ជាមួយ​រដ្ឋាភិបាល​ទី​ក្រុងតេអេ​រ៉ង់​(​អ៊ីរ៉ង់​)​។​

​អ៊ីរ៉ង់​ក៏​ផ្តល់​ផ្លូវអាកាស​សំរាប់​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways​និង​ដឹកជញ្ជូន​ស្បៀង​ទៅកាន់​កាតា ចំ​ពេល​ប្រទេស​អារ៉ាប់​ចំនួន​បួន​ធ្វើ​ពហិការ​មិន​ធ្វើ​ពាណិជ្ជកម្ម​រយៈ​ជាមួយ​កាតា​ដោយសារតែ​​គោលជំហរ​របស់​ខ្លួន​ជាមួយ​អ៊ីរ៉ង់​។​

​ដំណើរ​របស់​បៃដិនជា​ផ្នែក​នៃ​កិច្ចចរចា​យុទ្ធសាស្ត្រ​មួយ​ជាមួយ​កាតា ដែល​ក៏​អនុញ្ញាត​អោយ​អាម៉េរិក​ដាក់​ទាហាន​ប្រមាណ​៨.០០០​នាក់​នៅ​មូលដ្ឋាន​ទ័ពអាកាស​អាល់​-​អ៊ូ​ដេត​(Al-Udeid)​ដែល​បំរើ​ជា​​ទីស្នាក់ការ​ជួរមុខ​សំរាប់​បញ្ជាការ​កណ្តាលរ​បស់​យោធា​អាម៉េរិក​។​មូលដ្ឋាន​នេះ​បំរើ​ជា​មណ្ឌល​ដ៏​សំខាន់​មួយ​ក្នុង​ការដក​ទាហាន​អាម៉េរិក​ដ៏​តក់ក្រហល់​និង​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ឆ្នាំ​២០២១​។​

​មុន​ដំណើរ​របស់​ប្លីង​កិន ឌែ​រនៀល បេនេ​ម​(Daniel Benaim)​ឧបការ​រី​រង​នៃ​ក្រសួងការបរទេស​អាម៉េរិក​សំរាប់​កិច្ចការ​ឧបទ្វីប​អារ៉ាប់​បាន​និយាយថា​« កាតា​ជា​ដៃគូ​សំខាន់​និង​ថិ​ត​ថេរ​មួយ​របស់​​អាម៉េរិក ។​ទំនាក់ទំនង​អាម៉េរិក​-​កាតា​បន្ត​រីកចំរើន ពួកយើង​ធ្វើអោយ​មាន​ការរីកចំរើន​លើ​បញ្ហា​មួយ​ចំនួ​រួម​មាន​ការ​សម្រួលកា​រ​ធ្វើដំណើរ​របស់​ជន​អា​ហ្វ​ហ្គានី​ស្ថានដែល​មាន​ហានិភ័យ​ខ្ពស់​ទៅ​កាន់​​សហរដ្ឋ​អាម៉េរិក​សំរាប់​ការចាប់ផ្តើម​ជីវិត​ថ្មី ការពង្រឹង​សន្តិសុខ​តំបន់ និង​ការពង្រីក​ទំនាក់ទំនង​វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ​»​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​អ៊ែន​ថូ​នី ប្លីង​កិន ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​កាតា​កាលពី​ថ្ងៃ​២១​វិច្ឆិកា​

​បញ្ហា​មួយ​ក្នុង​កិច្ចពិភាក្សា​គឺ អ៊ីរ៉ង់​។ ពួក​អ្នកជំនាញ​ខាង​ការមិន​រីកសាយ​អាវុធ និយាយថា អ៊ីរ៉ង់​ឥឡូវ​មាន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​គ្រប់គ្រាន់​ដល់​ទៅ​៦០​ភាគរយ ក្បែរ​នឹង​កំរិត​អាច​ផលិត​សព្វាវុធ​នុយក្លេអ៊ែរ ​សំរាប់​ចម្រាញ់​ជា​ឥន្ធនៈ​សំរាប់​សព្វាវុធ​នុយក្លេអ៊ែ​រ​មួយ បើសិនជា​ប្រទេស​នេះ​ជ្រើសរើស​ធ្វើ​ដូច្នេះ​។​

​រដ្ឋាភិបាល​ទី​ក្រុងតេអេ​រ៉ង់ នៅតែ​ចចេស​ថា កម្មវិធី​និយ​ក្លេ​អ៊ែ​ររបស់ខ្លួន​សំរាប់​គោលបំណង​ស៊ីវិល តែ​វា​បាន​ពង្រីក​យ៉ាង​គំហ៊ុក​ចាប់តាំងពី​ការដួលរលំ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ជាមួយ​ក្រុម​មហា​​អំណាច​ពិភពលោក​។​

​ក្នុងពេល​ជាមួយគ្នា អ៊ីរ៉ង់​ក៏​កំពុង​ធ្វើ​អោយ​កក្រើក​រញ្ជួយ​ដោយសារ​តែ​ការតវ៉ា​ប្រឆាំង​ទូទាំងប្រទេស​អស់​ពេល​រាប់​ខែក្រោយ​ការស្លាប់​របស់​នារី​វ័យ​២២​ឆ្នាំ​ម្នាក់​នៅក្នុង​គុក​របស់​ប៉ូលិស​វិន័យ​អ៊ីរ៉ង់​។​អាជ្ញា​បាន​​និង​កំពុង​បង្ក្រាប​ការតវ៉ា​ប្រឆាំង​ហិង្សា​ដែល​នាំ​ដល់​ការ​ស្លាប់​មនុស្ស​យ៉ាងតិច​៤១៩​នាក់​និង​រដ្ឋាភិបាល​ទី​ក្រុងតេអេ​រ៉ង់​ចោទប្រកាន់​អាម៉េរិកថា​ជា​អ្នក​ញុះញង់​បង្ក​ការតវ៉ា​ហិង្សា​៕