ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ខែវិច្ឆិកានេះបានសុំការអភ័យទោសចំពោះមិត្តភក្តិ អាមេរិកដើម្បីធ្វើការបញ្ជាក់នូវអ្វីដែលជាកំណត់ហេតុនៃជំនួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន និងសម្តេចដើម្បីស្រាយបញ្ហាដែលបានលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួនដែលគ្មាននៅក្នុងកំណត់ហេតុនៃការចរចា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖នៅក្នុងជំនួបជាមួយលោកប្រធានាធិបតីអាមេរិក ចូបៃឌិន៖«ខ្ញុំបាននិយាយអរគុណអាមេរិកថាអាមេ រិកជាប្រទេសឈាន មុខគេក្នុងការនាំវត្ថុបុរាណមកឲ្យមាតុប្រទេសវិញ។ខ្ញុំត្រូវទទួលស្គាល់អាហ្នឹងព្រោះអាមេរិកសកម្មណាស់ទោះបីពលរដ្ឋអាមេរិកក៏ដោយកាន់កាប់ទ្រព្យសម្បត្តិនោះប៉ុន្តែរដ្ឋាភិបាលអាមេរិកទាំងស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញទាំងក្រសួងការបរទេសអាមេរិកនៅវ៉ាស៊ីនតោនសុទ្ធតែបានខិតខំធ្វើកិច្ចការងារនេះដើម្បីនាំវត្ថុបុរាណត្រឡប់មកវិញ។ប្រធានាធិបតី ចូ បៃឌិននិយាយថាប្រហែលជានៅមានទៀតហើយលោកនឹងខិតខំធ្វើកិច្ចការងារនេះ។ លោកបានលើកចំណុចមួយចំនួនរាប់ទាំងការនិយាយគ្នាខ្ញុំក៏អរ គុណគាត់។តែនេះមិនជាទម្លាប់ដែលត្រូវទម្លាយនៅអ្វីដែលជាកំណត់ហេតុនៃការសន្ទនារវាងមេដឹកនាំនោះទេ។ក៏ប៉ុន្តែរឿងខ្លះវាអត់មានទាល់តែសោះហើយឱ្យខ្ញុំទទួលស្គាល់ថាគេមកប្រដៅដល់ផ្ទះហើយ…ខ្ញុំនៅតែមិនយល់គាត់មកក្នុងឋានៈជាមេដឹកនាំអាមេរិកដើម្បីចូលរួមកិច្ចប្រជុំអាស៊ានខ្ញុំទទួលគាត់រួចហើយយើងដើរជាមួយគ្នាទៅកាន់កិច្ច ប្រជុំតែម្ដង។ហើយនៅពេលយប់បាយជាមួយគ្នាក៏អត់មាននិយាយអ្វីដែរ ។»

សម្តេចបន្តថា៖«មានរឿងវាមិនមែនជារឿងអាថ៌កំបាំងសម្ងាត់អ្វីនោះទេ។គាត់មើលសិល្បៈគាត់សង្កេតសិល្បៈរបស់យើងខ្លាំងណាស់។រួចហើយគាត់សួរមកខ្ញុំថាតើសំលៀកបំពាក់នេះមានតាំងពីសម័យណាមក។ខ្ញុំក៏បាននិយាយប្រាប់គាត់ថាសំលៀកបំពាក់នេះខ្ញុំយកចេញពីសិលាចារឹកដែលមាននៅតាមប្រាងប្រាសាទនានាអញ្ចឹងសម្លៀកបំពាក់នេះវាមានរយៈពេលយូរមកហើយវាចូលដល់ពាន់ឆ្នាំហើយ។ប៉ុន្តែខ្ញុំបាននិយាយលេងឬមួយជាមួយគាត់។ខ្ញុំថារាប់ទាំងអប្សរានៅអង្គរវត្តគឺមានអប្សរាសំពត់វែងនិងអប្សរាសំពត់ខ្លី។ហើយមានពេលមួយខ្ញុំបាននិយាយប្រាប់គាត់ថាពេលនោះមានម្ដាយប្រាប់កូនថាកុំស្លៀក ខោចលើកៗខើចក្រោមស្លៀកខ្លីស្រាប់តែកូនស្រីតបមកវិញថាម៉ែឯងមិនទាន់សម័យទេព្រោះមួយពាន់ឆ្នាំមុនគេស្លៀកខ្លីរួចទៅហើយ។អញ្ចឹងចំណុចនេះធ្វើឲ្យគាត់មានអារម្មណ៍ទាក់ទាញជាមួយនឹងអ្វីដែលបានកើតនៅកម្ពុជា។»

សម្តេចតេជោបន្តថា៖«ខ្ញុំមិនដឹងថាគេបានសំដីនោះមកពីណាប្រសិនបើខ្ញុំគិតថាវាមិនទៅហួសហេតុពេកទេ។បើសិនជាយើងសុំផ្ទៀងផ្ទាត់អំពីកំណត់ ហេតុទាំងសងខាងនោះ»

សម្តេចតេជោបន្តទៀតថា៖មានរឿងមួយទៀតសម្ដេចក្រឡាហោមក៏បានដឹងដែររឿងពលរដ្ឋខ្មែរជាប់គុកនៅសហរដ្ឋអាមេរិកហើយត្រូវបញ្ជូនមកខ្មែរ។សម្តេចបានស្នើសុំថាឥឡូវកុំឱ្យពិបាកអនុវត្តគឺអនុវត្តនូវអនុស្សាណៈឆ្នាំ ២០០២ តែម្ដងសម្ភាសន៍ផ្ទាល់ក៏បានដែរតាមអនឡាញក៏បាន ។ អ្វីដែលសម្តេចសុំគឺ សុំកុំឱ្យជនជាតិបរទេសបញ្ជូនមកកម្ពុជា កន្លងទៅបញ្ជូនមកកម្ពុជាស្រាប់តែទៅឡាវពីរនាក់បាត់ ។ រឿងពាក់ព័ន្ធនិងពលរដ្ឋខ្មែរដែលប្រព្រឹត្តទោសមានទោសនៅអាមេរិកគឺអាមេរិកត្រូវបានបណ្តេញចេញមកស្រុក ខ្មែរ យើងមានកិច្ចព្រមព្រៀងជាមួយអាមេរិក២០ ឆ្នាំមកហើយ ។ឆ្នាំនេះគឺជាខួបលើកទី ២០នៃកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការទទួលយកពលរដ្ឋខ្មែរត្រឡប់មកប្រទេស វិញ។អ្នកខ្លះក៏ធ្វើអត្តឃាតអ្នកខ្លះក៏ស្លាប់អ្នកខ្លះក៏បែកបាក់ក្រុមគ្រួសារ ។ អញ្ចឹងមានមួយពេលនោះយើងបានស្នើថាគួរតែពិនិត្យអំពីការធ្វើវិសោធនកម្មដើម្បីដោះស្រាយ បញ្ហាមនុស្សធម៌ ប៉ុន្តែអាមេរិកបានចាត់ទុកយើងថាជាប្រទេសមិនសហការហើយបានដាក់ទណ្ឌកម្មមកលើមន្ត្រីក្រសួងការបរទេសរបស់យើងទៀត ។

សម្តេចបន្តថា៖«ពេលខ្ញុំលើកបញ្ហានេះទៅលោកប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងថាលោកមិនបានដឹងទេ ហើយមន្ត្រីរបស់គាត់ម្នាក់បានលើកបញ្ហា នេះមកឱ្យគាត់មើល ហើយគាត់មើលរួចគាត់ថាគាត់យល់ហើយបញ្ហានេះ គាត់នឹងបន្តដោះស្រាយបញ្ហានេះរឿងនេះគឺមាននិយាយ។ក៏ប៉ុន្តែរឿងអប្សរាក្បាលត្រងោលឬអ្នក នេះឬអ្នកនោះត្រូវដោះលែងគឺខ្ញុំមិនបានឮ ឯកឧត្តម ចូ បៃឌិន លើកបញ្ហានេះទេ។ អាហ្នឹងខ្ញុំសុំទោសរឿងដល់ហួសហេតុពេកវាចាកប្រធានយើងធ្វើទៅមិនរួច ។»

សម្តេចបន្តថាការប្រជុំអាស៊ាននៅទីក្រុងភ្នំពេញវាជាមោទនភាពរបស់ប្រជាជនកម្ពុជាស្អែកនេះខ្ញុំត្រូវបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងការនិងអាស៊ានបូកនៅសៀមរាបដូចដែលខ្ញុំនិយាយពីម្សិលប្រសិនបើគ្មានអ្វីផ្លាស់ប្ដូរទេចំនួបមួយនឹងកើតឡើងរវាងរដ្ឋមន្ត្រីការពារជាតិចិននិងរដ្ឋមន្ត្រីការពារជាតិអាមេរិកអញ្ចឹងទឹកដីអង្គរនិងក្លាយជាទីកន្លែងនៃការសន្ទនាប្រកបដោយការស្ថាបនាអញ្ចឹងក៏ជាទីកន្លែងមួយល្អនៃជំនួបហើយរដ្ឋមន្ត្រីការបរទេសហើយរាំតែការពារជាតិប្រទេសច្រើនណាស់តាំងពីអូស្ត្រាលីជប៉ុនកូរ៉េខាងត្បូងនិងអ្នកដទៃទៀតអញ្ជើញមកចូលរួមអញ្ចឹងយើងជាម្ចាស់ទេហើយតែម្ដង ។

សម្តេចបញ្ជាក់ជាចុងក្រោយទៀតថា ការជួបសន្ទនាជាមួយលោក ចូ បៃឌិន មាននិយាយអំពីលំហរប្រជាធិបតេយ្យក្នុងការការបោះឆ្នោតនាពេលខាងមុខតែការនិយាយពីតួ អង្គមនុស្ស នេះមនុស្សនោះគឺគ្មានតែម្ដង។ដូច្នេះហើយបានជាពេលប្រជុំកាសែតខ្ញុំបានប្រាប់អ្នកកាសែតឲ្យតែសួរនិងប្រធានាធិបតីអាមេរិកវិញព្រោះខ្ញុំមិនបានដឹងបញ្ហា នេះ ៕