​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ទីក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​កំពុង​ប្រឈម​មុខ​នឹង​ការសាកល្បង​ពី​កូវី​ដ​ដ៏​ធ្ងន់ធ្ងរ​បំផុត​បន្ទាប់​ពី​ទីក្រុង​នេះ​បាន​ឃើញ​ការស្លាប់​ដោយសារ​មេរោគ​​កូរ៉ូណា​លើកដំបូង​របស់​ប្រទេស​ក្នុងរយៈពេល​ប្រាំមួយខែ​មកនេះ ហើយ​ករណី​ឆ្លង​បន្ត​កើនឡើង​។​

​ការស្លាប់​បី​ករណី​ត្រូវបាន​រាយការណ៍​នៅក្នុង​រដ្ឋធានី​របស់​ចិន​ចាប់តាំងពី​ថ្ងៃ​សៅរ៍ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ជា​ផ្លូវការ​របស់​ប្រទេស​នេះ​កើនឡើង​ដល់ ៥.២២៩ នាក់​។​

​ករណី​ស្លាប់​ចុងក្រោយបង្អស់​នេះ​បាន​ទាញ​ទម្លាក់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ដែល​មាន​ប្រជាជន​២១​លាន​នាក់​នេះ​ចូល​ទៅ​ក្នុង​ការបិទ​ខ្ទប់​ឡើងវិញ​។​

​ការស្លាប់​នេះ​បាន​កើតឡើង​ចំពេល​មាន​ការតវ៉ា​ដ៏​កម្រ​ជុំវិញ​គោលនយោបាយ​កូវី​ដ​សូន្យ​របស់​ចិន​។​

​យុទ្ធសាស្ត្រ​ដ៏​ចម្រូងចម្រាស ដែល​មាន​បំណង​លុបបំបាត់​កូ​វីដ​ទាំង​ស្រុង បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​ជាប់​ក្នុង​ការបិទ​ខ្ទប់ ហើយ​ពលរដ្ឋ ដែល​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដត្រូវបាន​ឱ្យ​ធ្វើច​ត្តា​ឡី​ស័កទាំង​​បង្ខំ​។​

​នៅ​ទីក្រុង​ប៉េកាំង ក្រុមមន្ត្រី​បាន​អនុវត្ត​ការបិទ​ខ្ទប់​រួចហើយ​នៅក្នុង​ខណ្ឌ​ហៃ​ទៀន (Haidian)​និង​ចាវ​យ៉ាង (Chaoyang) ដោយ​ហាង សាលារៀន និង​ភោជនីយដ្ឋាន​ត្រូវ​បាន​បិទ​។​អ្នក ដែល​​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី ក៏​នឹង​ត្រូវ​ធ្វើតេស្តិ៍​សម្រាប់​រយៈពេល​បី​ថ្ងៃ​ដំបូង​នៃ​ដំណើរ​របស់​ពួកគេ​ផងដែរ ហើយ​ត្រូវ​ស្នាក់​នៅ​ខាងក្នុង​អគារ​រហូតដល់​ពួកគេ​ត្រូវ​បាន​បញ្ជាក់ថា​គ្មាន​កូវី​ដ​។​

​មនុស្ស​រាប់លាន​នាក់​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស​ដ៏​ធំ​នេះ​ក៏​ស្ថិត​នៅក្រោម​ការបិទ​ខ្ទប់​ផងដែរ ខណៈ​ករណី​ឆ្លង​នៅតែ​បន្ត​កើនឡើង ត្បិត​មាន​ការខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ពី​អាជ្ញាធរ​ក៏​ដោយ​។ កាលពី​ថ្ងៃអាទិត្យ ករណី​ថ្មី​ចំនួន ២៤.៧៣០ ត្រូវបាន​កត់ត្រា គឺ​ជិត​ដល់​ឈាន​ដល់​ចំណុចកំពូល​នៃ​ការឆ្លង​ប្រចាំថ្ងៃ​របស់​ប្រទេស​ក្នុង​ខែមេសា​៕

ផ្នែក​ខ្លះ​នៃ​ទីក្រុង​ប៉េកាំង​កំពុង​ត្រូវ​បាន​បិទ​ខ្ទប់ ខណៈ​ករណី​ឆ្លងកូវី​ដ​កើនឡើង​

​រដ្ឋធានី​ប៉េកាំង​បិទ​ឧទ្យា​និង​សារមន្ទី​រ​នៅ​ថ្ងៃ​អង្គារ​ទី​២២​វិច្ឆិកា នៅពេល​ទីក្រុង​ដទៃ​ទៀត​បន្ត​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​ដើម្បី​រក​អ្នកឆ្លង​កូវៅ​ដ​១៩