ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​គូសបញ្ជាក់ ថាក្នុងជំនួបជាមួយជាមួយអគ្គលេខាធិការអង្កការសហប្រជាជាតិ (UN)​កន្លង​មក​អគ្គលេខាធិការ UN មិនបានលើកឡើងពីបញ្ហា​ផ្ទៃក្នុង​របស់កម្ពុជានោះទេ ។

សម្តេចតេជោបានការគូសបញ្ជាក់ក្នុងពិធី បិទ ​សន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាព មីននៅកម្ពុជាដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាៈ ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការ​សហ​ប្រជាតិ​លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres)នាពេលកន្លងមក ខណៈលោកចូលរួមកិច្ចមប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញប៉ុន្មាន​ថ្ងៃមុននេះសម្តេចបានស្នើឱ្យលោកពិនិត្យមើលពាក់កណ្តាលអាណត្តិនៃការអនុវត្តប្រកបដោយ ចីរភាពគប្បីដាក់បញ្ចូលរឿងបញ្ហាមីនព្រោះ ថាសម្តេចមានអារម្មណ៍ថាប្រទេស​ជាតិច្រើនដែលជាប្រទេសអ្នកមានគេគ្មានមីននោះទេ ។

សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំជាមួយអង់តូនីញ៉ូហ្គោទែរ៉េស (Anton io Guterres) និយាយឱ្យពិតជាមួយគ្នាយើងជាដៃគូល្អជាមួយគ្នាតាំងពីរទសវត្សរ៍៨០ មកម៉្លេះដែល​ពេលនោះគាត់ជានាយករដ្ឋមន្ត្រីព័រទុយហ្កាល់ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជា។ អីចឹង​យើង​ស្គាល់គ្នាមិនមែនតែ មួយថ្ងៃឬពីរថ្ងៃនោះទេ។ គាត់ជួបខ្ញុំពេល ណាក៏ដោយ​គាត់មិន​ដែលនិយាយពីកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ។ប៉ុន្តែមិនដឹងថាអ្នក ណាឬមន្ត្រី UN រូបណា​បញ្ចេញ​រឿងដែលប្រកាសព័ត៌មាននឹងចេញឬពួកក្រុមមនុស្ស ណាចេញតែបំផុស​ព័ត៌មាន»។

សម្តេចតេជោបានថ្លែងថា៖ គេលើកឡើងទាក់ទងនឹងបញ្ហាការអនុវត្តប្រកបដោយចីរភាពនេះឬការ​អភិវឌ្ឍពីមុនគឺការអភិវឌ្ឍ សហវឌ្ឍន៍រហូតដល់ការអភិវឌ្ឍប្រកបដោយចីរភាពគឺមិនមែន​ដាក់​ចេញការបំផ្លា ញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះទេ ។ ប៉ុន្តែលើការងារជាក់ ស្តែងសកម្មភាពនៅទូទាំងពិភពលោកបច្ចុប្បន្ននេះបញ្ហាមីននេះក្លាយជាបញ្ហាមួយ។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្ដីបន្ទាប់ស្តាប់រួចហើយលោកអគ្គលេខាអង្គការស ហប្រជាជាតិបានទទួលយកសំណើនេះដើ ម្បីពិចារណាជាមួយនឹងបណ្តាប្រទេសនា នាដែលជាសមាជិកអង្គការសហប្រជាជាតិ ។

សម្តេចតេជោក៏បានសម្តែង​ការ​ភ្ញាក់​ផ្អើលចំពោះព័ត៌មានចេញផ្សាយថាអគ្គលេខាធិការ UN បានស្នើឱ្យ​កម្ពុជាធ្វើនេះធ្វើ​នោះទាក់ទងនឹងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលចំណុចនេះអត់មានទាល់តែសោះ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថាក្នុងជំនួបជាមួយលោក អង់តូនីញ៉ូ ហ្គោ ទែរ៉េស បានពិភាក្សាទាក់ទងតែបញ្ហាមីនទាក់ទងនឹងកិច្ចហសប្រតិបត្តិការលើការ​បញ្ជូន​កងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិពិភាក្សាលើកបញ្ហា​កាត់​ទោសខ្មែរក្រហម ។

សម្តេចតេជោបានគូសបញ្ជាក់ទៀតថា៖ «រឿងនេះ«​…»ប្រហែល​ជាឯកឧត្ដមអគ្គលេខាធិការអង្គការសហប្រជាជាតិមិនបានមើលទេ ដោយគេ​ថាឯកឧត្ដមអគ្គលេខាធិការស្នើឱ្យខ្ញុំធ្វើនេះធ្វើនោះ រហូតដល់រាល ដាលដល់ប្រធានាធិបតី ចូ បៃឌិន ទៀត។ អីចឹងអ្វីដែលខ្ញុំបានលើកជាមួយអគ្គលេខាធិការ UN ស្តីពីការ​បញ្ហា​មីន​ដើម្បីដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍របស់អង្គការសហ ប្រជាជាតិដែលពីមុនហៅថាផែន​ការសម្រា ប់ការអភិវឌ្ឍសម្រាប់សហវត្សរ៍ហើយពេលនេះហៅថាការអភិវឌ្ឍ​ប្រកប​ដោយចីរភាព » ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថាបញ្ហាមីនមិន មែនជាបញ្ហាដោយឡែក​ទេនៅក​ម្ពុជាសូម្បី​ នៅ​ប្រទេសអ៊ុយក្រែនមិនដឹងត្រូវចំណាយ រយៈពេលប៉ុន្មាន​ឆ្នាំដើម្បី​បំផ្លាញ​ចោលគ្រា ប់​ មិន​ទាន់ផ្ទុះ ហើយនៅអ៊ុយក្រែនមិនមែនជាគ្រាប់តូចតាចនោះទេគឺគ្រាប់ធំៗ​ដែល​មិន​ទាន់ផ្ទុះ៕