ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអំពាវនា វ ដល់សប្បុរសជនដែលមានលទ្ធភាពរបស់កម្ពុជាបន្តជួយកម្ពុ ជាខ្លួនឯងក្នុងឋានៈជាម្ចា ស់ផ្ទះ។

សម្តេចតេជោបានគូសបញ្ជាក់ក្នុងពិធីបិទ​សន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជាដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសា សន៍បន្តថាៈសម្រាប់ថវិកាជាតិសម្តេចគិតថាមានវិធីដោះស្រាយដើម្បីបង្កើនទំហំថវិកាសម្រាប់ការវិនិយោគទៅលើការដោះមីននេះ ។

សម្តេចបន្តថាដូចដែលយើងបាននិងកំ ពុងធ្វើក្នុងការបញ្ចេញថវិកាប្រមាណ ៤០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែចិញ្ចឹមប្រជាជនដែលប៉ះពាល់កូវីដ១៩។ សម្តេចតេជោបន្តថានៅពេលដែលកូវីដធូស្រាលអាចនឹងកាត់បន្ថយទៅលើការចំណាយសម្រាប់ទ្រទ្រង់ជីវ ភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះ ពាល់អញ្ចឹងថវិកានោះក៏អាចត្រូវលំហូរសម្រាប់សកម្មភាពមីនដែលមិនត្រូវឲ្យខ្វះ ។

សម្ដេចបញ្ជាក់ថាសម្តេចនឹងធ្វើកិច្ចការងារនេះជាមួយលោក អូនព័ន្ធ មុនីរ័ត្នដើម្បីធា នាថាថវិការបស់យើងត្រូវរុញទៅគ្រប់គម្រោងគ្រប់គោលដៅដែលយើងបានដាក់ចេញព្រោះយើងត្រូវធ្វើ ការងារនេះដើម្បីធានាថាឆ្នាំ ២០២៥ និងគ្មានគ្រាប់មីនទៀតទេ។

សម្ដេចតេជោបន្តទៀតថាបើគ្មានការប្ដេជ្ញាចិត្តគ្មានការតាំងចិត្តគឺយើងមិនអាចដោះមីនចេញពីទឹកដីកម្ពុជាបាន ទេ។អញ្ចឹងមានតែវិធីម្ខាងគឺអំពាវនាវមិត្តភក្កិពីខាងក្រៅម្ខាងគឺអំពាវនាវពីសប្បុរសជននៅក្នុងប្រទេសដែ លមានចិត្តចង់ចូលរួមនៅក្នុងការចូលជួយដល់មាននៅកម្ពុជានិងម្ខាងទៀតប្រើថវិកា ជាតិរបស់យើងដើម្បីដោះស្រាយបញ្ហានេះព្រោះបើយើងបញ្ចប់បានបញ្ហាមាននៅកម្ពុ ជាវាជារឿងមួយវាជាកុសលដែលប្រទេសមួយនេះរងគ្រោះច្រើនពេកហើយ។សង្គ្រា មបានចប់ប៉ុន្តែគ្រាប់មីនមិនទាន់បានចប់នោះទេ ៕