​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២២​វិច្ឆិកា លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក កើត​ឆែ​អភិបាលរង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​ខណ្ឌ​សែន សុខ ដែលជា​ខណ្ឌ​ទី​១០ ក្នុងចំណោម​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ផ្តល់​ឧិ​កាស​ជូន​ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណើ សំណូមពរ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​នេះ​ជូន​ដល់​ថ្នាក់ដឹកនាំ​ជូ​យ​ដោះស្រាយ​។​

ក្នុងឱកាស​នោះ​លោក​ម៉ប់ សារិន បាន​លើកឡើងថា​៖​នេះ​ជាការ​ផ្តល់អោយ​ប្រជាពលរដ្ឋ​បាន លើក​ជា​សំណើ សំណូមពរ​ក៏ដូចជា​ការផ្តល់​ព​ត៏​មាន​ពី​ដំណើរការ​អភិវឌ្ឍ​ន៏​មូល ដ្ឋា​ន​ជូន​ប្រជាពលរដ្ឋ​,​ពី​លទ្ធផល​ដែល​សំរេចបាន ក៏ដូចជា​ការប្រើប្រាស់​ក​ញ្ច​ប់ ថវិកា​គំរោង​អភិវឌ្ឍ​ន៏​៣​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ក៏​អាច​លើកឡើង​ពី​សំណើរ​សំណូមពរ​ក្នុងន័យ​ស្ថាបនា​ផងដែរ​។​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នេះ ត្រូវ​បានកំណត់​ធ្វើឡើង​មួយឆ្នាំ​ម្តង​សំរាប់​ខណ្ឌ​និ​មួយៗ​ដើម្បី​ស្វែងយល់​ពី​តំរូវការ​អាទិភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​។​តែ​វេទិកា​បែបនេះ​ត្រូវបាន​អាក់ខាន​អស់​រយះពេល​ជាង​២​ឆ្នាំ​ដោយសារ​វិបត្តិ ជំងឺ​កូ​វីដ​.១៩ ។​នា​ឧិ​កាស​នោះ មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​បាន​លើក​ជា​សំណើ​សំណូមពរ​ដែល​ភាគច្រើន​ផ្តោតលើ​ការសុំ​ឲ្យ​អាជ្ញាធរ​ជួយ​ស្ថាបនា​ផ្លូវ​,​សុំ​ប្លង់​កម្ម​សិទ្ធ​ដី និង​សុំ​ជួយ​អន្តរា​គម​ន៏​ពី​ការខ្ចីប្រាក់​ពី​អង្គការ ឬ​ពី​ធនាគារ​យកមកប្រើ​ប្រាស់​ដោះស្រាយ​សំរាប់​លើក​កំពស់​ជីវភាព​គ្រូ​សារ និង​សំណើរ​សុំ​ដាក់​ភ្លើងស្តុប​ចំនួន​៣​កន្លែង​។​តែ​ចំណុច​ដែល​គួរកត់សំគាល់​ក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ​មិនបាន​លើកឡើង​ពី​កង្វល់​លើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​នោះឡើយ​។​


ក្នុងនាម​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​ឆ្លើយតប​ទៅនឹង​សំណើរ​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​បញ្ជាក់ថា​៖ សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដឹង​និង​កំពុង​គិតគូ​សិក្សា​ទៅលើ​លទ្ធភាព​ដែល​ធ្វើ​សូមអោយ​បងប្អូន​អធ្យាស្រ័យ​ព្រោះ​ការងារ​ទាំងអស់នេះ វា​ក៏​អាស្រ័យ​លើ​កញ្ចប់​ថវិកា​របស់ យើង​ដែរ​។​ក្រៅពីនេះ​ដូច​ករណី​ធ្វើ​ផ្លូវ​គឺ​ត្រូវ​ពង្រីក ដូច្នេះ​វា​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់ផ្ទះ សំណង់​របស់​ប្រជាពលរដ្ឋ​ហើយ​សំណង់​ខ្លះ​មានប​ណ្ណ័​កម្ម​សិទ្ធ​ទៀត នុះ ហើយ​ដែល​លំបាក​។​យើង​ក៏​គួរ​គិតពី​ចិត្ត​គេ​ចិត្ត​យើង​នៅពេល​មាន​ផលប៉ះពាល់ ។​ម្យ៉ាងទៀត​យើង​ក៏ត្រូវ​គិតពី​ផ្លូវច្បាប់​លើ​ការសុំ​ប្លង់​កម្ម​សិទ្ធ​ថា​តើ ត្រឹមត្រូវ​តាម និតិ​វិធី​ដែរឬទេ​មុននឹង​ការចេញ​ប្លង់​កម្ម​សិទ្ធ​ជូន​៕​.mara