ដោយៈវ៉ៃកូ/ស្វាយរៀង៖ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្រ្ទាអមដំណើរដោយ លោក ប៊ឹង លំអង អភិបាលរងស្រុក លោកស្រីប្រធានការិយា ល័យ ផែនការ និងគាំទ្រឃុំ មន្រ្តីគាំទ្របច្ចេកទេស ខេត្ត លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងអ្នកទទួលការកាលពីរសៀលថ្ងៃ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ បានចុះពិនិត្យវាយតម្លៃ គម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកប្រវែង ជាង ប្រាំមួយគីឡូម៉ែត្រ (ទទឹង ៤ម៉ែត្រ ,កម្រាស់ ០.១៥ ម៉ែត្រ )នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលក្រុមហ៊ុនបានអនុវត្ត សម្រេច ស្ថាបនារួចរាល់ ។

នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅពេលបានផ្លូវបានល្អហើយនោះត្រូវចេះថែរក្សាឱ្យបានគង់វង្សយូរអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឱ្យចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា៕សរន