​ដោយៈ​សុផល​/​បាត់ដំបង​៖​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​ខេត្តបាត់ដំបង និង​ធនាគារ ហ្វី​លី​ព​ភីអិលស៊ី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ទៅលើ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ក្នុង​ការផ្តល់​អត្ថប្រយោជន៍​សម្រាប់​និស្សិត​សាកលវិទ្យាល័យ តាមរយៈ​សេវា​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ដែលមាន​ភាពងាយស្រួល លឿន រហ័ស និង​ទាន់សម័យ​។​

​លើសពីនេះ ធនាគារ ហ្វី​លី​ព ភីអិលស៊ី ថែមទាំង​មានការ​ផ្តល់ឱកាស​ហាត់​ការព្រម​ទាំង​ឱកាស​ការងារ សម្រាប់​និស្សិត​នៃ​សាកលវិទ្យាល័យ​ដើម្បី​ទទួលបាន​បទពិសោធន៍​ក្នុងអំឡុងពេល​សិក្សា​ផងដែរ​។​

 

​ក្នុង​ឆ្នាំ ១៩៩៨ មជ្ឈមណ្ឌល​បណ្តុះ បណ្តាល​ជំនាញ​ជាន់ខ្ពស់ ដែល​ភាសា​អង់គ្លេស​ហៅថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ជាន់ខ្ពស់ បាត់ដំបង Battambang High Education Center(BHEC)ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាបនិក​មួយរូប​គឺលោកទុន ភក្តី ដែល​ទើបតែ​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​វេទមហា​ឬ​ស្សីស្រុក​កំចាយ មា ខេត្តព្រៃវែង សាកលវិទ្យាល័យ​នេះ​មានការ​គាំទ្រ ពីស​ម្តេច ជា ស៊ីម លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង អង្គការ AACF អូស្ត្រាលី​។ បន្ទាប់មក​ក្នុង​ឆ្នាំ ២០០០ មជ្ឈមណ្ឌល​មួយ​នេះ បានប្រែក្លាយ​ទៅជា វិទ្យាស្ថាន​គ្រប់គ្រង និង សេដ្ឋកិច្ច ដែល ភាសា​អង់ គ្លេ​ស​ហៅថា Institute of Management and Economics (IME)​។​

​នៅ​ឆ្នាំ ២០០៦ ដោយមាន​កំណើន​និស្សិត​កាន់តែ​ច្រើនឡើងៗ IME បានប្រែក្លាយ​ទៅជា សាកលវិទ្យាល័យ​គ្រប់គ្រង​និង សេដ្ឋកិច្ច ឈ្មោះ​ជា​អង់គ្លេស​ហៅថា University of Management and Economics (UME) ។​បច្ចុប្បន្ននេះ UME ផ្តល់ជូន​នូវ​កម្រិតសិក្សា​ចាប់ពី​ថ្នាក់​ឆ្នាំ សិក្សា​មូលដ្ឋាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញា បត្រ​ជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត លើ​មហាវិទ្យាល័យ​ទាំង ៥ សំខាន់ៗ​ដូចជា ៖ មហាវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ទេសចរណ៍ មហាវិទ្យាល័យ សិល្បៈ មនុស្ស សាស្ត្រ និង​ភាសាបរទេស មហាវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា មហាវិទ្យាល័យ​នីតិសាស្ត្រ និង​សេដ្ឋកិច្ច និង មហាវិទ្យាល័យ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​ព្រម ទាំង​វគ្គ​សិក្សា​ជំនាញ​ខ្លីៗ ជាច្រើន​ទៀត ។​

ធនាគារ ហ្វី​លី​ព ជា​ធនាគារពាណិជ្ជ​តែមួយគត់​នៅ​កម្ពុជា ដែលមាន​ភាគ​ទុ​និក​ជនជាតិ​សិង្ហ​បុរី​។ ធនាគារ ហ្វី​លី​ព ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​យ៉ាង​សំបូរបែប​តាម​តម្រូវការ​របស់ សាជីវកម្ម​ធំៗ សហគ្រាស​ខា្ន​ត​តូច​និង​មធ្យម និង បុគ្គល​។ ធនាគារ ជា​សមាជិក​របស់ ហ្វី​លី​ព​កា​ពី​តា​ល់​គ្រុប ដែលមាន​មូលដ្ឋាន​នៅ​សឹង្ហ​បុរី និង​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៧៥​។ ធនាគារ ហ្វី​លី​ព ជា​ធនាគារពាណិជ្ជ​ធំ​មួយ​នៅ​កម្ពុជា ដែលមាន​ច្រើនជាង​៧០​សាខា​ទូទាំងប្រទេស​៕Ph