ដោយៈសុផល/ភ្នំពេញ​៖ន្ទាប់ពីធ្វើការប្រជុំ ពិនិត្យ និងពិភាក្សា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត អន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា(AIPA) លើកទី៤៣ ក្រុមសមាជិកនៃសភាស្ត្រីអន្តរសភា អាស៊ាន ហៅកាត់ វ៉ាយប៉ា WAIPA បានឯកភាពគ្នា ជាឯកឆន្ទ លើការ អនុម័តលើសេចក្ដីសម្រច ចំនួន បី ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ នឹង ស្ត្រី។

លោក ឃុត ចាន់ដារ៉ា អ្នកនាំពាក្យ នៃមហា សន្និបាតអាយប៉ាលើកទី៤៣ ក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២១ បានឱ្យដឹងថា សេចក្ដីសម្រេចចំនួនបីនេះ រួមមាន៖ទី១.របាយការណ៍គណៈកម្មការសម្រប សម្រួលសភាស្ត្រីអាយប៉ា, ទី២ .សេចក្ដីសម្រេច ស្ដីពី សមាសភាព យេនឌ័រ និងការផ្ដល់ភាព អង់អាចដល់ ស្ត្រីការស្ដារឡើងវិញ ក្រោយជំងឺ កូវីដ១៩ ប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពធន់និងទី៣ សេចក្ដីសម្រេចការលើកកម្ពស់ តួនាទីរបស់តំណាងរាស្ត្រជាស្ត្រី ក្នុងការនាំមក នូវស្ថិរភាព របស់ស្ត្រីនិង សន្តិភាពសន្តិសុខ។ ការសម្រេចនេះ បន្ទាប់ពីលោកស្រី ឡោក ខេង សមាជិករដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ នៃ គណៈកម្មាធិការសមាជិកស្ត្រីសភាអាយប៉ា ប្រជុំពាក់ព័ន្ធ នឹងកិច្ចប្រជុំស្ត្រីសភាអាយប៉ា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភាអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាប្រធាន នៅឆ្នាំ២០២២នេះ។

លោកស្រី សាប្រ៊ីណា កាហ្វ៉ារ៉ូវ៉ា (Sabrina Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ ក្នុងនាមជាប្រទេសអ្នក សង្កេត ការណ៍សម្រាប់កិច្ចប្រជុំនេះ បានចូលរួមថ្លែង សុន្ទរកថាគន្លឹះ ដោយបានគូស បញ្ជាក់អំពីភាពចាំ បាច់របស់ស្រ្តី ក្នុងការចូលរួមនៅគ្រប់វិស័យដើម្បី ធានាដល់ស្ថិរភាព និងសង្គមដ៏រឹងមាំ និងការឈាន ទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រីក៏បានសង្កត់ធ្ងន់ ទៅលើការ ពង្រឹង ការអប់រំ និងធានានូវឱកាសស្មើគ្នាក្នុងការ អប់រំដែលប្រាកដប្រជានិង លុបបំបាត់ឧបសគ្គ ដល់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។

សូមមបញ្ជាក់ថា កិច្ចប្រជុំសមាជិកសភាស្ត្រី អាយប៉ា ក៏បានបង្ហាញពីការរកឃើញសំខាន់ៗ នៃការសន្ទនា ពីភាគីពាក់ព័ន្ធជាច្រើនលើផល ប៉ះពាល់ នៃជម្លោះប្រដាប់អាវុធ និងជំងឺរាត ត្បាតកូវីដ-១៩ លើស្ត្រីនិងក្មេងស្រី ការអភិវឌ្ឍ ប្រកបដោយនវានុវត្តន៍ឆ្ពោះទៅរកការស្តាសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាបន្ន និង ភាពធន់ តាមរយៈការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី និងអនុសាសន៍លើវិធានការសំខាន់ៗ មួយចំនួន ដើម្បីបង្កើនការចូលរួមដោយស្មើភាព របស់ស្ត្រីក្នុងនយោបាយ រួមទាំងលទ្ធភាពក្នុងការ បង្កើនចំនួនសមាជិក សភាស្ត្រីជាអតិបរមា ដែលចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន៕ N