ដោយៈសុផល/ភ្នំពេញ៖ លោក ឃុត ចាន់ដារ៉ា អ្នកនាំពាក្យនៃមហាសន្និបាតអាយប៉ាលើកទី៤៣ បានថ្លែងក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២១ នាសណ្ឋាគារសុខាភ្នំពេញ ថា៖កិច្ចប្រជុំពេញអង្គមហាសន្និបាតអាយប៉ាលើកទី៤៣ផ្តោតសំខាន់លើការលើកកម្ពស់និងកិច្ចសហប្រតិបត្តិការរបស់សភាអាយប៉ាសំដៅរក្សាស្ថិរភាព និង សន្តិភាពនៅក្នុងតំបន់ ធ្វើយ៉ាងណាចូលរួមចំណែកដោះស្រាយបញ្ហាតំបន់និងសកល។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា៖ការពិភាក្សាគ្នារបស់គណៈប្រតិភូសមាជិកសភានៅក្នុងកិច្ចប្រជុំពេញអង្គរបស់សភាអាយប៉ា បានផ្តល់នូវលទ្ធផលល្អប្រសើរ ឆ្លើយតបនូវការលើកកម្ពស់សន្តិភាព ការរីកចម្រើន ការអភិវឌ្ឍដោយចីរភាព ភាពធន់ និងការសម្រេចបានចក្ខុវិស័យអាស៊ានតែមួយ និងអាយប៉ា ឱ្យមានកិត្យានុភាពនៅក្នុងតំបន់និងសកលលោក។

លោក បានបញ្ជាក់ថា គណៈប្រតិភូសមាជិកសភាអាយប៉ាបានលើកឡើងពីសារសំខាន់ពីតួនាទីរបស់ស្ថាប័នសភានៃរដ្ឋសមាជិកអាស៊ានក្នុងការចូល រួមលើកកម្ពស់សំដៅសហ ប្រតិបត្តិការកាន់តែមានស្ថិរភាព និងសន្តិភាព ផ្នែកនយោបាយ សមាហរណកម្មនិងវិបុលភាពផ្នែកសេដ្ឋកិច្ច ក៏ដូចជាទំនួលខុសត្រូវ លើការដោះសា្រយបញ្ហាប្រឈមរួមគ្នា៕ N