ដោយៈសុផល/ភ្នំពេញ ៖ ដើម្បី ជំរុញ ការប្រមូល ទិញស្រូវ និង ជួយ រក្សា ស្ថិរភាព តម្លៃ ស្រូវ ជូន ប្រជាកសិករ រាជរដ្ឋាភិបាល កម្ពុជា ដែលមាន ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជា សេនាធិការ បានសម្រេច ផ្ដល់ ថវិកា បន្ថែមចំនួន ១០ លាន ដុល្លារ អាម៉េរិក លើ មូលនិធិ សម្រាប់ ទិញស្រូវ ចំនួន ៨៣ លាន ដុល្លារ តាមរយៈ ធនាគារ អភិវឌ្ឍន៍ ជនបទនិង កសិកម្ម សម្រាប់ គាំទ្រ ដល់ រោង ម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុន កែច្នៃ នាំចេញ អង្ករ ក្នុងការ ប្រមូល ទិញស្រូវ ពី ប្រជាកសិករ តាម តម្លៃ សមស្រប ជៀសវៀង ការទិញ ទម្លាក់ ថ្លៃ ពី ឈ្មួញ ខិលខូច មួយចំនួន ។ នេះ បើ យោងតាម សេចក្តីជូនដំណឹង របស់ ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម ។

សូមបញ្ជាក់ថា ក្នុង រយៈពេល ប៉ុន្មាន ថ្ងៃនេះ តម្លៃ ស្រូវ មានការ ប្រែប្រួល នៅតាម បណ្តារ ខេត្ត ផលិត ស្រូវ មួយចំនួន ពិសេស ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ដែល បណ្តាលមកពី រដូវ ប្រមូល ផល ធំ ហើយ មានការ ច្រូតកាត់ ព្រម គ្នា ជាហេតុ ធ្វើឱ្យ បរិមាណ ស្រូវ ដែល ត្រូវ លក់ មាន ចំនួន ច្រើន ក្នុងពេល តែមួយ ។ ការណ៍ នេះ ធ្វើឱ្យ រោង ម៉ាស៊ីនកិនស្រូវ ពុំ អាច ប្រមូល ទិញស្រូវ ទាំងអស់ នោះបាន ដែលនាំឱ្យ តម្លៃ ស្រូវ មានការ ប្រែប្រួល ធ្លាក់ចុះ បើ ធៀប ទៅនឹង ដើមរដូវ ។ ហេតុដូចនេះ ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម សូម អំពាវនាវ ឱ្យ ប្រជាកសិករ តាម តំបន់ ដែល ត្រូវ ប្រមូល ផល ស្រូវ សូម ដាក់ កម្ម វិធី ច្រូតកាត់ ជាមួយ រោង ម៉ាស៊ីនកិនស្រូវ នៅក្នុង តំបន់ របស់ខ្លួន ដើម្បី ជៀសវៀង ការប្រមូល ផល ក្នុងពេល តែមួយ ព្រម គ្នា ដែល អាច បណ្ដាលឱ្យ មានកា រ បង្អាប់ថ្លៃ ស្រូវ ។

ឆ្លៀត ក្នុងឱកាស នេះ ផងដែរ ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម សូម ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ សមាជិក សហព័ន្ធ ស្រូវ អង្ករ កម្ពុជា (Cambodia Rice Federation) ដែល បាន ជួយ ទិញស្រូវ ពី ប្រជាកសិករ ក្នុងតម្លៃ សមរម្យ នាពេល កន្លងមក និង ជួយ ទិញ បន្តទៀត ៕សរន / N