ស៊ូ​ហ្ស៊ី ជាប់​រហស្សនាម “​ថា​យ​ល័​រ ស្វី​ហ្វ កូរ៉េខាងត្បូង​” បន្ទាប់ពី​ចែកផ្លូវ​ពី​តារា​សម្តែង លី ដុង​វុ​គ

1148
ចែករម្លែក

​នៅពេល​គូស្នេហ៍​ជា​តារា​ចែកផ្លូវ​គ្នា ការបញ្ចេញមតិ​ពី​សំណាក់​អ្នកគាំទ្រ​នៅលើ​សារព័ត៌មាន​គឺជា​រឿង​មិនអាច​ចៀស​រួច​ឡើយ​។ នេះ​ជា​ករណី​សម្រាប់​នាង​ស៊ូ​ហ្ស៊ី និង លោក លី ដុង​វុ​គ ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​របស់​ពួកគេ​ភ្ញាក់ផ្អើល​ខ្លាំង នៅពេលដែល​ផលិតកម្ម​របស់​ពួកគេ​បានប្រកាស​កាលពី​ថ្ងៃទី ២ កក្កដា​ថា ពួកគេ​បាន​បែកបាក់​គ្នា បន្ទាប់ពី​ណាត់ជួប​គ្នា​បាន ៤ ខែ​។​

​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​បាន​ចោទប្រកាន់​នាង​ស៊ូ​ហ្ស៊ី ថា “​ស្រី​ណាត់​ប្រុស​រដឹក​” ហើយ​ខ្លះ​ថែមទាំង​ដាក់​រហស្សនាម​នាង​ថា​ជា “​ថា​យ​ល័​រ ស្វី​ហ្វ កូរ៉េខាងត្បូង​” ទៀតផង​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ បន្ទាប់ពី​វេ​ប​សាយ Soompi បាន​ទម្លាយ​ដំណឹង​នេះ​។​

​នាង​ថា​យ​ល័​រ ស្វី​ហ្វ ត្រូវបាន​រិះគន់​ក្នុងពេល​កន្លងទៅ​ចំពោះ “​បញ្ជី​អតីត​មិត្ត​ប្រុស​ដ៏​វែង​” របស់​នាង ដោយ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​បាន​ប្រើពាក្យ​ប្រមាថ​អាសគ្រាម​ដាក់​តារាចម្រៀង​អាមេរិក​រូបនេះ​ទៀតផង​។​

​ចំពោះ​ស៊ូ​ហ្ស៊ី អ្នកគាំទ្រ​មួយចំនួន​ហាក់ដូចជា​កំពុង​មានការ​អាក់អន់​ចិត្ត​។ អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​ឈ្មោះ @leesa_twt និយាយថា “​ថា​យ​ល័​រ ស្វី​ហ្វ កូរ៉េខាងត្បូង ឬ ម៉េច​អ៊ីចេះ​?”​។​

​ប៉ុន្តែ​អ្នកគាំទ្រ​របស់​ស៊ូ​ហ្ស៊ី​បាន​ចេញមក​ការពារ​នាង​យ៉ាង​រហ័ស​។ អ្នកគាំទ្រ​មួយរូប​ដែលមាន​ឈ្មោះថា #DanceTheNightAway (@kindubu) បាន​និយាយថា នាង​ស៊ូ​ហ្ស៊ី​ត្រូវគេ​ប្រដូច​ទៅនឹង​ថា​យ​ល័​រ ស្វី​ហ្វ មិនមែនជា​រឿង​អាក្រក់​ទេ ព្រោះ​តារាចម្រៀង​អាមេរិក​រូបនេះ​កំពុង​ស្ថិតនៅ​ទី​កំពូល​នៃ​ឧស្សាហកម្ម​តន្ត្រី​។ រូបគេ​បាន​បន្តថា “​ប្រសិនបើ​នាង​ជា​ថា​យ​ល័​រ ស្វី​ហ្វ កូរ៉េខាងត្បូង ឆាប់​នេះ​នាង​ច្បាស់​ជា​ធ្វើដំណើរ​ប្រគុំ​តន្ត្រី​នៅតាម​ពហុកីឡាដ្ឋាន លក់​សំបុត្រ​ទស្សនា​ថ្លៃៗ លក់​អាល់​ប៊ុ​ម​ល្បីៗ ឈ្នះ​ពាន​ក្រា​មមី ១០ និង ក្លាយជា​សិល្បការិនី​ឆ្នើម​បំផុត​នៅក្នុង​ពិភពលោក​”៕ ដោយ៖ កញ្ញាដាលីស

នាង​ស៊ូ​ហ្ស៊ី និង លោក​លី ដុង​វុ​គ ចែកផ្លូវ​គ្នា​ជា​ផ្លូវការ

ទីតាំងផ្សាយពាណិជ្ជកម្ម