​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍,បាងកកប៉ុស្តិ៍​)៖ យ៉ាងហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​២៩​នាក់​ទៀត​រងរបួស​នៅពេល​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​បាន​ផ្ទុះ​នៅក្នុង​បរិវេណ​ប៉ុស្តិ៍ប៉ូលីស​មួយ​នៅ​ថៃ​ភាគខាងត្បូង​​កាលពី​ថ្ងៃ​អង្គារ​។​

​វរសេនីយទោ​នី​ទី ស៊ុ​កសាន​( Niti Suksan) ស្នងការរង​ប៉ូលិស​ខេត្ត​ណារ៉ាត​ធី​វ៉ាត បាន​និយាយថា​« វា​ជា​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​។​យើង​នៅ​កំពុង​សម្អាត​កន្លែងកើតហេតុ​និង​​ចំនួន​អ្នករងរបួស​អាច​កើនឡើង​។​នាយ​ប៉ូលិស​ម្នាក់​បាន​ស្លាប់​ក្នុង​ការផ្ទុះ​នេះ​»​។​

​ផន​ប្រា​ស៊ីត ហ្សា​ន់ត្រា​(Pornprasit Jantra) នាយក​មន្ទីរពេទ្យ​ខេត្ត​ណារ៉ាត​ធី​វ៉ាត បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្សរ​ង​របួស​២៩​នាក់​ត្រូវបាន​នាំ​មក​កាន់​មន្ទីរពេទ្យ រួម​មាន​ប៉ូលីស​និង​ជន​ស៊ីវិល​។​

​នៅ​មិនទាន់​មាន​នរណា​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ក៏​ហ៊ាន​នេះ​នៅឡើយទេ​។​

​រូបភាព​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ​ផ្សែងខ្មៅ​ហុយ​ចេញពី​រថយន្ត​ក្នុង​បរិវេណ​ស្នាក់ការ​ប៉ូលីស ហើយ​ប៉ូលិស​បាន​បញ្ចៀស​ចរាច​រណ៍​ចេញពី​កន្លែងកើតហេតុ​

​សូមបញ្ជាក់​ថា​បណ្តា​ខេត្ត​ភាគខាងត្បូង​ថៃ​ជាប់​ម៉ាឡេស៊ី រង​ការបះបោរ​កំរិត​ទាប​ពី​ក្រុម​ជនជាតិ​អ៊ីស្លាម​ម៉ាឡេ​អស់​រាប់​ទសវត្សរ៍​មក​ហើ​យ ដោយ​រដ្ឋាភិបាល​ថៃ​ខិតខំ​តស៊ូ​នឹង​ក្រុម​ស្រមោល​ជាច្រើន​ដែល​​ស្វះស្វែង​រក​ឯករាជ្យភាព​នៅក្នុង​ខេត្ត​មាន​ជន​អ៊ីស្លាម​រស់នៅ​ច្រើន​ចំនួន​បី​គឺ ប៉ាត​តានី ,​យ៉ាឡា​និង​ណារ៉ា​តធី​វ៉ាត ព្រមទាំង​មួយផ្នែក​នៃ​ខេត្ត​សុង​ក្លា​ក្បែរ​ខាង។​

​ការផ្ទុះ​គ្រាប់​និង​អគ្គិភ័យ​បង្កឡើង​ដោយ​ការ​លួច​ដុត បាន​កើតមាន​នៅ​យ៉ាងតិច​១៧​ទីតាំង​កាលពី​ខែសីហា​នៅ​ភាគខាងត្បូង​ថៃ នៅក្នុង​អ្វីដែល​ទំនង​ជា​ការវាយប្រហារ​មានការ​ស​ប្រប​សម្រួល​គ្នា​នៅក្នុង​​ពេល​តែមួយ ដោយ​បង្ក​របួស​មនុស្ស​ជាច្រើន​នាក់​។​

​សូមបញ្ជាក់​ថា មនុស្ស​ជាង​៧.៣០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ជម្លោះ​បំបែក​ទឹកដី​នេះ​ចាប់​តាំងពី​ឆ្នាំ​២០០៤ នៅពេល​កិច្ច​ពិភាក្សា​រក​សន្តិភាព​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៣ តែ​ប្រឈម​ការ​រាំង​ស្ទុះ​ម្តង​​ហើយ​ម្តងទៀត​៕

ការផ្ទុះបណ្តាលអោយខូចខាតផ្ទះល្វែងក្បែរៗនេះនិងបង្កអគ្គិភ័យ ។អនុប្រធានប៉ូលីសចរាចរណ៍ម្នាក់បានស្លាប់និងប៉ូលិសប្រាំនាក់ទៀតរងរបួស