ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបាននៅព្រឹកថ្ងៃ ទី ២២ ខែវិច្ឆិកា ២០២២ នៅបានប្រាប់ឲ្យអភិបាលខេត្តនៅតាមព្រំដែនក៏ដូចជាក្រសួ ងការពារជាតិអគ្គមេបញ្ជាការទ័ពក្រសួងមហាផ្ទៃអគ្គ ស្នងការនគរបាលជាតិសហ ការជាមួយ ភាគីថៃដោះមីននៅកន្លែងណាដែលមានមីន ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថាៈ”ខ្ញុំជាមួយនឹងឯកឧត្តមប្រាយុទ្ធ ចាន់អូ ចា បានឯកភាពគ្នាដោះមីននៅកន្លែងណាដែលមានមីនដោយមិនគិតអំពីបញ្ហាព្រំដែននោះទេ។”

សម្តេចតេជោបន្តថា រឿងនេះលោក វ៉ា គឹម ហុង ត្រូវបន្តធ្វើការជាមួយនឹងសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវទៅប្រជុំគណៈ កម្មការព្រំដែននៅពេលខាងមុខ ។

សម្តេចតេជោបន្តថា “ពីមុននោះគឺយើងបានស្នើអញ្ចឹងគឺស្នើឲ្យដោះមីនសិនហើយទុកបញ្ហាព្រំដែនកំណត់នៅពេលក្រោយ ។ ក៏ប៉ុន្តែខាងភាគីថៃមិនទាន់បានឆ្លើយ ។ តែលើកនេះលោក ប្រយុទ្ធ ចាន់អូចា បានឆ្លើ យថាឥឡូវនេះមានជាង៤០ គីឡូម៉ែត្រការ៉េ ដែលសង្ស័យថាមានគ្រាប់មីន ។ យើងអត់ចាំបាច់កំណត់ថាត្រូវតែកំណត់ព្រំដែនសិនចាំដោះមាននោះទេ ។ដោះមីនឱ្យហើយៗចាំកំណត់ព្រំដែននិងបើកច្រកព្រំដែនជា ក្រោយ ។”

សម្តេចតេជោ ហ៊ុន សែន បន្តថាដើម្បីឲ្យតាមតំបន់ព្រំដែនទាំងអស់របស់យើងមិនមានគ្រាប់មីន ,ជាមួយវៀតណាមអស់ហើ យ,យើងជាមួយឡាវក៏អស់ហើយ ,យើងនៅតែជាមួយប្រទេសថៃតាមការបញ្ជាក់របស់លោកប្រយុទ្ធ ចាន់អូចា នៅសល់ប្រហែលជា៤០គីឡូម៉ែត្រការ៉េ ។

ដូច្នេះយើងត្រូវរួមគ្នាទាំងភាគីថៃនិងភាគីកម្ពុជាកុំខ្វល់យើងត្រូវមានកិច្ចសហប្រតិ បត្តិការគ្នាដោះគ្រាប់មីនដែលនៅសេស សល់ទាំងនោះដោយមិនចាំបាច់កំណត់ថាជាដីខ្មែរដីថៃនោះទេ។សំខាន់បំផុតធានាឲ្យប្រជាជនរបស់យើងទទួលបាននូវសេចក្តីសុខ ៕