​ដោយៈ​ សុផល​/​កោះកុង៖ លោក ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន សាធារណការ ក្រសួង សាធារណការ និង ដឹកជញ្ជូន ទទួលបន្ទុក​ជានា​យក​គម្រោង​លើក​កម្រិត​គុណភាព ផ្លូវជាតិ លេខ ៤៨ បាន អញ្ជើញ​ដឹកនាំ ន្ត្រី​ជំនាញ​ក្រសួង​ក្រុមការងារ​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស​ក្រុមហ៊ុន​សាងសង់ និង ភាគី ពាក់ព័ន្ធ ចុះ ពិនិត្យ ការដ្ឋាន ការងារ សាងសង់ ផ្លូវជាតិ លេខ ៤៨ ដែលមាន ប្រវែង សរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្ដើម ពី ចំណុចប្រសព្វ ផ្លូវជាតិ លេខ ៤ ត្រង់ គីឡូម៉ែត្រ លេខ ១៤១+៧៥០ មាន ទីតាំង ស្ថិត ក្នុងភូមិ អូរជ្រៅ ឃុំ បឹង ព្រាវ ស្រុកស្រែ អំបិល រហូតដល់ ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង ។

ការចុះពិនិត្យ​នេះ ធ្វើឡើង ក្នុង​គោលបំណង ដើម្បី ពិនិត្យ​តាមដាន​ពី​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្ដែង ក្នុង​ការដ្ឋាន សង់​សង់​ផ្លូវជាតិ​លេខ​៤៨ ដែល អនុវត្ត ការសាងសង់ ដោយ ក្រុមហ៊ុន កូរ៉េ IL SUNG & HANIL Joint Venture ដើម្បី អាចឱ្យ​ក្រុមការងារ​អនុវត្ត​គម្រោង​រៀបចំ​ផែនការ​សកម្មភាព​បន្ទាប់​សំដៅ​ព​ន្លឿ​ន​ការសាងសង់​ឱ្យ​សម្រេច បញ្ចប់​តាម​ផែនការ​កំណត់ ។

​ក្នុងឱកាស​នោះ លោក​អគ្គនាយក​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង ក្រុមហ៊ុន សាងសង់ យកចិត្ត ទុកដាក់ និង ពិនិត្យ ឱ្យបាន​ដិតដល់​ក្នុង​ការយក សម្ភារៈ វត្ថុធាតុដើម​មក​សាងសង់ ក៏ដូចជា វិធីសាស្ត្រ នៃ សាងសង់ ផ្លូវថ្នល់ ឱ្យបាន ត្រឹមត្រូវ តាម បទដ្ឋាន បច្ចេកទេស សំដៅ ធានា ឱ្យបាន នូវ ផ្លូវថ្នល់ មានគុណ ភាពរឹងមាំ បន្ទាប់ពី ការសាងសង់ រួច ។

​សូមជម្រាបថា ៖ គម្រោង សាងសង់ ផ្លូវជាតិ លេខ ៤៨ នេះ គ្រោង នឹង បញ្ចប់ ការសាងសង់ នៅ ខែមិថុនា ឆ្នាំ ២០២៤ ចំណាយ ថវិកា សរុប ប្រមាណ ៦៥,១៤ លាន ដុល្លារ អាមេរិក ផ្លូវ បែង ចែកជា ២ គន្លង ប្រវែង ១២២,៩ គីឡូម៉ែត្រ និង ផ្លូវ ៤ គន្លង មាន ប្រវែង ២៥,១ គីឡូម៉ែត្រ ក្រាល ដោយ បេតុង កៅស៊ូ (AC) កម្រាស់ ០៧ សង់ទីម៉ែត្រ រួមជាមួយ បេតុង សរសៃដែក ដែល នឹង ប្រើប្រាស់ ត្រង់ ផ្លូវ ប្រសព្វ ចំនួន ៥ ទីតាំង ។ គិត ត្រឹម ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ ២០២២ គម្រោង សាងសង់ ផ្លូវជាតិ លេខ ៤៨ សម្រេច វឌ្ឍនភាព ការងារ បាន ១១,៧៦% ហើយ ៕​