ភ្នំពេញ៖ លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ របស់លោក សក ស័ក្តិសម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ Narasimhan Srikanth ភេទប្រុស កាន់លិខិតឆ្លងដែនសញ្ជាតិឥណ្ឌាលេខ Z១៥៩៣២៧៧ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៧ មានអាសយដ្ឋាន ផ្ទះលេខ AA៨ ផ្លូវលេខ ៩៩ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៤១ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ របស់សាលាឧទ្ធរណ៍ភ្នំពេញឲ្យបានជ្រាបថា៖

សាលាឧទ្ធរណ៍ភ្នំពេញ បានធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់សំណុំរឿងខាងលើ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទី នៅបន្ទប់សវនាការទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ និងបានសម្រេចសេចក្តី ដោយចេញនូវសាលដីការដ្ឋប្បវេណីលេខ ៤៥ ក្រ III “យ” ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២០ ហើយបានសម្រេចធ្វើការបញ្ជូនសាលដីកាខាងលើនេះតាមការផ្សាយជាសាធារណៈ តាមការស្នើសុំរបស់ភាគីដើមចោទ ដោយមូលហេតុថា អាសយដ្ឋានរបស់ចុងចម្លើយឈ្មោះ Narasimhan Srikanth ដែលមាននៅក្នុងសំណុំរឿងក្តីនេះ ពុំអាចធ្វើការបញ្ជូនតាមបញ្ញត្តិមាត្រា ២៤៩, មាត្រា ២៥១ និងមាត្រា ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ 

ការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈនេះ ធ្វើឡើងតាមវិធីដូចខាងក្រោម៖

-បានបិទផ្សាយលិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នៅបញ្ជរសម្រាប់បិទប្រកាសផ្សាយ និងគេហទំព័រប្រព័ន្ធទំនាក់ទំនងសង្គមផ្លូវការរបស់សាលាឧទ្ទរណ៍ភ្នំពេញ និងនៅគេហទំព័រកាសែតរស្មីកម្ពុជា ។

អាស្រ័យហេតុនេះ សូមឈ្មោះ Narasimhan Srikanth ចូលមកយកសាលដីការដ្ឋប្បវេណីលេខ ៤៥ ក្រ III “យ” ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាឧទ្ធរណ៍ភ្នំពេញ នៅបន្ទប់ក្រឡាបញ្ជីលេខ២ នៃសាលាឧទ្ធរណ៍ភ្នំពេញ នៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ ៕