ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖​ ក្រសួងការពារជាតិដណ្តើមមេដាយមាស ៣ គ្រឿង ខណៈក្រសួងមហាផ្ទៃដណ្តើមមេដាយ៣គ្រឿងសម្រាប់ប្រភេទកីឡាសីដក់នៃព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី៣ ឆ្នាំ២០២២។

ក្នុងឱកាសពិធីបិទនិងប្រគល់មេដាយជូនកីឡាករកីឡាការិនីការប្រកួតខាងលើកនេះដោយមានការអញ្ជើញលោក ស រសិទ្ធិអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកជួយដឹកនាំការងារក្រុមប្រឹក្សាក្រសួងមហាផ្ទៃ និងលោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងមន្ត្រីតាំងក្រសួង រាជធានីខេត្តទំាង៦ចូលរួម។

ក្រសួងការពារជាតិដណ្តើមមេដាយមាស៣គ្រឿងក្រសួងមហាផ្ទៃដណ្តើមមេដាយប្រាក់១គ្រឿងនិងសំរឹទ្ធិ២គ្រឿង។ខេត្តកំពង់ចាមដណ្តើមប្រាក់១គ្រឿង។ខេត្តឧត្តរមានជ័យដណ្តើមប្រាក់ ១ គ្រឿង និង ខេត្តព្រៃវែងដណ្តើមមេដាយសំរិទ្ធ ១ គ្រឿង។
ប្រភេទកីឡាសីដក់និងឈិនឡូនប្រព្រឹត្តទៅចាប់ថ្ងៃទី១៩២៣ខែវិច្ឆិកាឆ្នាំ២០២២នៅមណ្ឌលកីឡាក្រសួងមហាផ្ទៃនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ក្រសួងរាជធានីខេត្តទាំង៥ចូល
រួមរួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តឧត្តរមានជ័យ និងព្រះវិហារ៕/PC