ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣នេះលើប្រភេទកីឡាវ៉ូវីណាមក្រសួងការពារជាតិដណ្តើមមេដាយដោយឈរនៅចំណាត់ថ្នាក់កំពូលតារាង
សម្រាប់ប្រភេទកីឡាវ៉ូវីណាមបានបញ្ចប់ការប្រកួតនាល្ងាចថ្ងៃទី២២វិច្ឆិកាហើយ។ សម្រាប់ប្រភេទកីឡានេះមានក្លិបចំនួន៨ចូលរួមគឺក្រសួង មហាផ្ទៃ ក្រសួងការពារជាតិ រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មំ។
ក្រសួងការពារជាតិដណ្តើមមេដាយមាស ៨ គ្រឿង ប្រាក់ ២ គ្រឿង និងសំរឹទ្ធិ១គ្រឿង។ ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៧ គ្រឿង និងមេដាយប្រាក់ ៤គ្រឿងនិងសំរឹទ្ធិ៤គ្រឿង។ ខេត្តស្វាយរៀងដណ្តើមមេដាយមាស ២គ្រឿង ប្រាក់ ៦ គ្រឿង និងមេដាយសំរឹទ្ធិ៣ គ្រឿង ។ខេត្តព្រៃវែងដណ្តើមមេដាយមាស ២ គ្រឿង ប្រាក់ ៦ គ្រឿង និងមេដាយសំរឹទ្ធិ២ គ្រឿង ។ខេត្តកំពង់ស្ពឺដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយសំរឹទ្ធិ ៣ គ្រឿង។ ខេត្តប៉ៃលិនដណ្តើមមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធិ ៦ គ្រឿង រាជធានីភ្នំពេញ និងនិងខេត្តត្បូងឃ្មុំដណ្តើមមេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរឹទ្ធិ៣ គ្រឿង។

ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប។កីឡាវូវីណាមប្រព្រឹត្តទៅចាប់ថ្ងៃទី១៩ដល់ថ្ងៃទី២៣ខែវិច្ឆិកានៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសពិធីបិទនិងប្រគល់មេដាយជូនកីឡាករកីឡាការិនីការប្រកួតខាងលើកនេះដោយមានការអញ្ជើញលោក ម៉ុង គីមហេង ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ ប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានិងលោកអ៊ូរតនាប្រធានសហព័ន្ធកីឡាវូវីណាមកម្ពុជា និងមន្ត្រីតាំងក្រសួង រាជធានីខេត្តទំាង៨ចូលរួម៕/PC