ដោយ:សុក្ខារិន /ពោធិ៍សាត់:ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២២ កម្លាំងនាយប៉ុស្តិ៍នគបាលក្រពើពីរបានដឹកនាំកម្លាំងចុះបង្ក្រាបករណីប្រើប្រាស់រក្សាទុកនិងជួញដូដោយខុសច្បាប់នៅសារធាតុញៀននៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរមស្រុកវាលវែង ខេត្តពោធិ៍សាត់។

អធិការនគរបាលស្រុកវាលវែងលោកវីរៈសេនីយ៍ឯក ធាងឡេង បានឪ្យដឹងថាជនសង្ស័យឈ្មោះ ឈិន លីហៀង (ហៅខុង) ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ទីលំនៅអចិន្ត្រៃយ៍ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចបានរកឃើញនិងដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ៨២ កញ្ចប់ក្នុងនោះកញ្ចប់តូចចំនួន៦៨កញ្ចប់ និងកញ្ចប់ធំចំនួន១៣កញ្ចប់និងគ្រប់ថ្នាំពណ៌ក្រហមមានអក្សរWY ចំនួន៣គ្រាប់។សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕ N