ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖ នៅក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ និង​លោកស្រី កែ សួន​សុ​ភី បាន​ផ្តល់ជូន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិ​ញ្ញា​រង ១០០% ចំនួន ៣០​កន្លែង ដល់​សិស្ស​-​និស្សិត​ទាំង ៣​ខេត្ត (​ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ​) សិក្សា​នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស ។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រុមការងារ​អាហារូបករណ៍ ស សុខា បញ្ជាក់ថា ការទទួល​ពាក្យស្នើសុំ​អាហារូបករណ៍​ចាប់ផ្តើម​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣ ។ ចំណែកឯ​ការចូល​រៀន​លើក​ទី​១ នៅ​ថ្ងៃទី​៣០ ខែមករា និង​លើក​ទី​២ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ។​

​ព័ត៌មាន​លម្អិត​សូម​អាន​សេចក្តីជូនដំណឹង​ខាងក្រោម​៖​