ដោយ:ទេពកង្រី/កំពង់ឆ្នាំង:នៅព្រលប់ថ្ងៃទី២២វិច្ឆិការ២០២២បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងក្នុងដំណើរច្រាស់ទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាកើចរាចរណ៍នេះបានកើតឡើងនៅនៅគីឡូម៉ែត្រលេខ 91 -92ចំណុចភូមិទី៨សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ។នគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ឪ្យដឹងទៀតថារថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3F 57.86 បើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសគ្នាជាមួយនឹងអ្នកបើកម៉ូតូស៉ីវិរុសពណ៍ខ្មៅលាយក្រហមពាក់ស្លាកលេខតាកែវ1C85.33 បើកបរដោយឈ្មោះសេងសុភ័ស អាយុ ៣២ ឆ្នាំមុខរបរជាជាងសំណង់។រស់នៅភូមិទី 5 សង្កាត់៣ក្រុងកំពង់ឆ្នាំង។

នគបាលក្រុងកំពង់ឆ្នាំងបានឪ្យដឹងថគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីមធ្យោបាយទាំងពីរបើកបរច្រាសទិសគ្នាមកដល់ចំណុចកើតហេតុរថយន្តបានបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយបានបុកម៉ូតូចំពីមុខ។ក្រោយកើតហេតុអ្នកបើករថយន្តបង្កមិនស្គាល់អត្តសញ្ញាណដោយបានរត់គេចខ្លួន៕សរន / N