ដោយ៖តារារិទ្ធ(សៀមរាប)នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអា ស៊ាននឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំរដ្ឋម ន្រ្តីការពារជាតិអាស៊ានបូកមួយចំនួនទៀតនៅសណ្ឋាគារសុខាខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរក ថាគន្លឹះបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអា ស៊ាននិងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ា នបូកជាផ្លូវការដែលគូសរំលេចពីបញ្ហាសន្តិសុខនៅក្នុងតំបន់ និងពិភពលោកក៏ដូចជាបញ្ហាប្រឈមមួយចំនួនទៀត។

គួរបញ្ជាក់ជូនថាកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបានចាប់ផ្តើមនៅថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការ ពារជាតិកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន៖កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM Retreat),កិច្ចប្រជុំរដ្ឋមន្ត្រីការ ពារជាតិអាស៊ានបូកលើកទី៩ (9th ADMM Plus),កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការ ពារជាតិអាស៊ាន-ឥណ្ឌា,កិច្ចប្រជុំក្រៅផ្លូវ ការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហ រដ្ឋអាមេរិក។សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការ ពារជាតិអាស៊ានបូកមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិមកពីប្រទេ សមិនមែនសមាជិកអាស៊ានចំនួន៨ផ្សេង ទៀតរួមមាន៖សហរដ្ឋអា មេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, នូវែលស៉ីឡង់និងអូស្ត្រាលី។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹ ក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួង ការពារជាតិនិងអគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួង ការពារជាតិបានឱ្យដឹងថាកិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអា ស៊ានបូកនឹងស្តាប់របាយការណ៍នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ានការផ្លាស់ប្តូរទស្សនៈស្តីពី «បរិ យាកាសសន្តិសុខតំបន់និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រដើម្បីលើ កកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់»។

នៅក្នុងពិធីបិទបញ្ចប់នៃកិច្ចប្រជុំខាង លើសម្ដេចពិជ័យសេនា ទៀ បាញ់ នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការ ពារជាតិអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធជូនលោក ប្រាបូវ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣ ផងដែរ ៕