ក្រមុំ​បាត់​ខ្លួន​តាំងពី​អាយុ ៥ ឆ្នាំ ទីបំផុត​បាន​ជួបជុំ​គ្រួសារ​វិញ យំ​ឱប​គ្នា​ដោយ​ក្តី​នឹករលឹក​

1560
ចែករម្លែក

ការធ្វើ​តេស្ត​ពិនិត្យ DNA បាន​ជួយ​ឱ្យ​នារី​វ័យក្មេង​ម្នាក់​មានឱកាស​បាន​ជួបជុំ​គ្រួសារ​បង្កើត របស់​នាង​នៅ​ប្រទេស​ចិន ស្ទើរ​មិនគួរ​ឱ្យ​ជឿ ព្រោះ​វា​មាន​រយៈពេល ១៣ ឆ្នាំ​គត់​បន្ទាប់ពី​នាង បាត់​ខ្លួន​គ្មាន​ដំណឹង​សូន្យឈឹង​តាំងពី​អាយុ ៥ ឆ្នាំ​។

​នាង ខាយ​លី បូ​វើ​ស (Kylee Bowers) ដែលមាន​ឈ្មោះ​កំណើត លាំង ជី​ង​ឡាង (Liang Jinglang) បាន​បាត់​ខ្លួន​នៅតាម​ផ្លូវ​ក្នុង​ក្រុង​ចុង​សាន (Zhongshan) ខេត្ត​គ័ង​តុង (Guangdong) ប្រទេស​ចិន កាលពី​ឆ្នាំ​២០០៥ ហើយ​បាត់​ដំណឹង​សូន្យឈឹង ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ប្តី​ប្រពន្ធ ជនជាតិ​អាមេរិក យកទៅ​ចិញ្ចឹម​កាលពី​ឆ្នាំ​២០១២​។​

​ក្មេងស្រី​ដែល​ពេលនេះ​ពេញក្រមុំ​មាន​វ័យ ១៨ ឆ្នាំ​ទៅហើយ បាន​ជួបជុំ​ឪពុក​ម្តាយបង្កើត និង​បងប្អូន​បង្កើត ៣​នាក់​របស់​នាង​នៅ​ទាំង​ទឹកភ្នែក​គ្រប់គ្នា​ព្រោះតែ​ក្តី​នឹករលឹក​ជា​ពន់ពេក នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Guangzhou Baiyun International Airport ខេត្ត​គ័ង​តុង កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ បន្ទាប់ពី​ជិះ​យន្តហោះ​ក្នុង​ចម្ងាយ​ផ្លូវ​សែនឆ្ងាយ​ដល់​ទៅ​ជាង ១២.៥០០ គីឡូម៉ែត្រ​ពី​ផ្ទះ​បច្ចុប្បន្ន​របស់​នាង​នៅ​ក្រុង​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក​មក​កាន់​ទី​កំណើត របស់​នាង​៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម