ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នកគាំទ្រ​បាន​ផ្ទុះ​ការអបអរ​នៅ​ជុំវិញ​ពិភព​អារ៉ាប់​កាលពី​ថ្ងៃ​អង្គារ​ទី​២២​វិច្ឆិកា បន្ទាប់​ពី​ជ័យជម្នះ​ក្នុងវើ​ល​ខាប់ដ៏​គួរឱ្យភ្ញាក់ផ្អើ​លរបស់​អារ៉ាប៊ីសាអូឌីតលើ​អា​ហ្សង់​ទីន​។​

​ពី​ប្រទេស​ស៊ី​រី​និង​ហ្ស៊កដានី​រហូត​ដល់​តំ​បន់​ហ្គា​ហ្សា​និង​កាតា ដែល​ជា​ម្ចាស់ផ្ទះ​វើល​ខាប់​ឆ្នាំនេះ អ្នកគាំទ្រ​បាន​នាំគ្នា​ហ៊ោ​អបអរសាទរ​ចំពោះ​សមិទ្ធផល​របស់​អា​រ៉ាប៊ីសាអូឌីត​ដែល​ជាកា​រខកចិត្តដ៏​ធំ​បំផុត​មួយ​​នៅក្នុង​ប្រវត្តិសាស្ត្រ​វើល​ខា​ប់​។​

​ភ្លាមៗ​បន្ទាប់​ពី​ការទទួល​ជ័យជម្នះ ២-១ របស់​ក្រុម​ពួកគេ អ្នកគាំទ្រ​អា​រ៉ាប៊ីសាអូឌីត​ដែលបាន​មើល​ការប្រកួ​តដោយផ្ទាល់​បាន​ជោរជ​ន់តាម​ដងផ្លូវ​នៅ​ខាងក្រៅ​កីឡដ្ឋាន Lusail​ដោយ​នាំគ្នា​គ្រវី​ទង់​​ជាតិ​ពណ៌​បៃតង​និង​ស​របស់​ប្រទេស​ពួកគេ ខណៈ​នាំគ្នា​ច្រៀង​និង​ស្រែក​ពាក្យស្លោក ហើយ​ថែមទាំង​ឱប​អ្នកគាំទ្រ​អា​ហ្សង់​ទី​ន​ដែល​កំពុង​ខូចចិត្ត​ទៀតផង​។​

​អ្នកគាំទ្រ​អា​រ៉ាប៊ីសាអូឌីត​ឈ្មោះ ស៊ុល​តង់ អាល់​ហា​ធី (Sultan Alharthi) បាន​និយាយថា “​ខ្ញុំ​គ្មាន​ពាក្យ​នឹង​ថ្លែង​ទេ​។ ខ្ញុំ​មិន​អាច​ពន្យល់ថា​តើ​ខ្ញុំ​សប្បាយចិត្ត​ប៉ុនណា​នោះទេ ពី​ព្រោះ​ខ្ញុំ​មិន​រំពឹង​ថា​យើង​នឹង​ឈ្នះ​នោះ​ទេ​”​។​

​ស្តេច​កំពុងកាន់​អំណាច​របស់​កាតា គឺ​ព្រះអង្គ សេក ថា​មី​ម ប៊ីន ហា​ម៉ា​ដ អាល់ ថា​នី (Sheikh Tamim bin Hamad Al Thani) បាន​យាង​ចូលរួម​ទស្សនា​ការប្រកួត​ហើយ​នៅ​ចំណុច​មួយ​​បាន​រុំ​ទង់ជាតិ​អា​រ៉ាប៊ីសាអូឌីតនៅ​លើ​ស្មារ​បស់​ទ្រង់​ទៀតផង​។ ទិដ្ឋភាព​បែប​នេះ ដែល​ត្រូវបាន​ថត​បង្ហោះ​លើ​វីដេអូ​អន​ឡាញ​និង​ចែករំលែក​យ៉ាង​ទូលំទូលាយ​ប្រហែលជា​មិន​នឹកស្មាន​ដល់​ទេ​កាលពី​ជិត​​ពីរ​ឆ្នាំ​មុន នៅពេលដែល​អា​រ៉ាប៊ីសាអូឌីត​និង​ប្រទេស​អារ៉ាប់​បី​ផ្សេងទៀត​ធ្វើពហិការ​លើ​ប្រទេស​កាតា​ជុំវិញ​ជម្លោះ​នយោបាយ​។​

​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី ដែល​ជា​បន្ទាយ​ដ៏​រឹងមាំ​របស់​ពួក​ឧទ្ទាម អ្នកស្រុក​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ហាង​កាហ្វេ​ដើម្បី​អបអរសាទរ​បន្ទាប់ពី​ស្នូរ​កញ្ចែ​បញ្ចប់​ការប្រកួត​។ វា​ជា​ការផ្លាស់ប្តូរ​ដ៏​រីករាយ​សម្រាប់​តំបន់​ដែល​មាន​មនុស្ស​រាប់លាន​នាក់​រង​គ្រោះ​ដោយ​ការវាយប្រហារ​តាម​អាកាស​ជា​ញឹកញាប់​និង​ភាពក្រីក្រ​។​

​នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប (Idlib) លោក​អា​ម៉ា​ដ អាល់​អាប់​ស៊ី (Ahmad Al-Absi) បាន​និយាយថា ជ័យជម្នះ​របស់​អា​រ៉ាប៊ីសាអូឌីតគឺ​ជាការ​ជំរុញ​ទឹកចិត្តដ៏​ចាំបាច់​សម្រាប់​ប្រជាជន​ស៊ី​រី​និង​ពិភព​អារ៉ាប់​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា បើទោះបីជា​វា​មានន័យថា​ឃើញ​ក្រុម​ពួកគេ​បំបាក់​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​ក៏ដោយ​។​

​ហើយ​នៅ​តំបន់​ហ្គា​ហ្សា អ្នកស្រុក​ប៉ាឡេ​ស្ទីន​បាន​សម្តែង​ក្តីរីករាយ​យ៉ាងខ្លាំង ដោយ​និយាយថា ពួក​គេ​គាំទ្រ​អា​រ៉ាប៊ីសាអូឌីត​ក្នុងគ្រា​នៃ​ការប្រ​កួតបាល់​ទាត់​។ លោក អា​ប៊ូ ខា​លី​ល (Abu Khalil) ជា​អ្នកស្រុក​នៅហ្គា​ហ្សា បាន​និយាយថា “​ពួក​គេ​គាំទ្រ​យើង​ទាំង​ផ្នែក​នយោបាយ​និង​សង្គម ដូច្នេះ​ការអបអរ​ទាំងនេះ​គឺជា​ការ​តបស្នង​វិញ​”​។​

​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ស្តេច​សាល់​ម៉ាន់​បានប្រកាស​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ​ភ្លាមៗ​សម្រាប់​កម្មករ​និយោជិត​និង​សិស្ស​និស្សិត​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​មួយ​នេះ​ដើម្បី​អបអរសាទរ​ជ័យជម្នះ​៕

​ក្រុមអា​រ៉ាប៊ីសាអូឌីតនាំ​គ្នា​អប​អរជ័យ​ជម្នះ​វើល​ខាប់​លើក្រុមខ្លាំងអាហ្សង់ទីន​កាលពី​ថ្ងៃ​អង្គារ

​អា​រ៉ាប៊ី​សា​អូអីត ប្រកាស​ឈប់សម្រាក​ទូទាំង​ប្រទេស​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ពុធ​ទី​២៣​វិច្ឆិកា​នេះ​ដើម្បី​អបអរ​ជ័យជម្នះ​World Cup​ដ៏​មិន​គួរ​អោយ​ជឿ​នៃ​ក្រុម​ជំរើសជាតិ​របស់ខ្លួន​លើ​អា​ហ្សង់​ទីនកា​លពី​យប់​ថ្ងៃ​​អង្គារ​