ដោយៈតារារិទ្ធ(សៀមរាប)សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ថាដើម្បីសម្រេចបាននូវ «សន្តិសុខប្រ កបដោយភាពសុខដុម» នៅក្នុងតំបន់អា ស៊ានត្រូវការធាតុចូលយ៉ាងហោចណាស់ប្រាំចំណុច ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែ បនេះក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការ ពារជាតិអាស៊ានបូកលើកទី៩ នៅក្រុងសៀមរាបនាថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ ២០ ២២ ។

សម្តេចតេជោបានថ្លែងថាធាតុចូលប្រាំចំណុ ចរួមមានៈ

ទី១. លើកកម្ពស់មជ្ឈភាពអាស៊ាន ដែ លជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំរបស់អា ស៊ានក្នុងការដាក់ចេញនូវរបៀបវារៈនិងស មត្ថភាពក្នុងការកំណត់និងកែប្រែលទ្ធផល ។

ទី២. លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន និងបើកចំហ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកគឺជាយានដ៏សំខាន់មួយដើម្បីសម្រេចបាននូវនិម្មា បនកម្មសន្តិសុខតំបន់។យើងសូមស្វាគ មន៍ចំពោះគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិ កទាំងអស់ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឱ្យមានសន្តិភាព និងការអភិវឌ្ឍ,មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និងស្របតាមមជ្ឈ ភាពអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិ សុខនិងការពារជាតិដែលផ្អែកលើការជឿទុកចិត្តនិងប្រជាជនជាស្នូល។ យើងបានកំណត់ យកសន្តិសុខនិងសុខុមា លភាពរបស់ប្រជាជនជាមូលដ្ឋាននៅក្នុងគោលនយោបាយសន្តិសុខនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង ។ រីឯការទុកចិត្តគ្នាទៅវិញទៅ មកគឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

ទី៤. លើកកម្ពស់សន្តិសុខគ្រប់ជ្រុង ជ្រោយ ។ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់ តឿនឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព។សន្តិសុខអា កាសធាតុគឺជាបញ្ហាសំខាន់មួយទៀតដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និង ធនធានបន្ថែមទៀត ។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និង យោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយគឺកាន់តមានសារៈសំ ខាន់ ។

ទី៥.លើកកម្ពស់សន្តិសុខប្រកបដោយកិច្ច សហប្រតិបត្តិការ ។ដោយសារមានមការ កើនឡើងនៃភាពស្មុគស្មាញ និង លក្ខណៈច្រើនទម្រង់របស់សន្តិសុខនិង ការគំរាមកំហែងឆ្លងដែន, យើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមនិងឧបសគ្គទាំងនេះ ៕