​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​នៅ​ថ្ងៃ​ពុធ​នេះ​បាន​រាយការណ៍​ចំនួន​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​២៩.១៥៧​នាក់​សំរាប់​ថ្ងៃ​អង្គារ​ទី​២២​វិច្ឆិកា បន្ទាប់ពី​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​២៨.១២៧​នាក់​កាល​ពី​មួយ​​ថ្ងៃមុន​។​

​ដកចេញ​អ្នក​ឆ្លង​ចូល​មក​ពី​ក្រៅ ចិន​មាន​អ្នក​ឆ្លង​ក្នុងស្រុក​សរុប​២៨.៨៨៣​នាក់​សំរាប់​ថ្ងៃ​អង្គារ ក្នុងនេះ​២.៦៤១​នាក់​ឆ្លង​ចេញ​រោគសញ្ញា និង​២៦.២៤២​នាក់​មិន​ចេញ​រោគសញ្ញា​។​

​ទោះ​ជា​ចំនួន​ឆ្លង​បន្ត​កើន​ឡើង​តែ​មិន​មាន​អ្នកស្លាប់​ថ្មី​ដោយ​ជំងឺ​នេះ​ទេ បន្ទាប់​ពី​ស្លាប់​ពីរ​នាក់​កាល​ពី​មួយ​ថ្ងៃមុន ដោយ​រក្សា​ចំនួន​ស្លាប់​ដោយ​កូ​វីដនៅ​៥.២៣១​នាក់​ដដែល​។​

​រដ្ឋធានី​ប៉េកាំង​មាន​អ្នក​ឆ្លង​ថ្មី​១.៤៨៦​នាក់ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សៀង​ហៃ​៤៨​នាក់ ទីក្រុង​ក្វាង​ចូ​វ ៧.៩៧០​នាក់ និង​ទីក្រុង​ចុងឈី​ញ ៦.៩៤៣​នាក់​៕