ដោយៈតារារិទ្ធ(សៀមរាប)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ ថាកម្ពុជាគាំទ្រយ៉ាងមុតមាំជានិច្ចចំពោះយន្តការពហុភាគីនិយមប្រកបដោយបរិយាបន្ននិងបើកចំហ។

ថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកលើកទី ៩ នៅក្រុងសៀមរាប នាថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២។សម្តេចតេ ជោ ហ៊ុន សែន ក្នុងឋានៈជារដ្ឋតូចមួយកម្ពុ ជាគាំទ្រយ៉ាងមុតមាំជានិច្ចចំពោះយន្តការពហុភាគីនិយមប្រកបដោយបរិយាបន្ននិង បើកចំហក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ាន ឬ សណ្តាប់ធ្នាប់តំបន់ដែលដឹកនាំដោយអាស៊ាននិងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ។

សម្តេចជឿជាក់ថាសមាជិកអាស៊ានដទៃទៀតក៏មានទស្សនៈដូចគ្នានៅលើចំណុចនេះដែរ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាកិច្ចប្រជុំនាពេលនេះត្រូវបានធ្វើឡើងស្របពេ លដែលកំពុងមានការកើនឡើងនៃភាពមិនប្រាកដប្រជាការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញនិងភាពមិនប្រក្រតីនៃសន្តិសុខ សកលនិងបរិស្ថានសេដ្ឋកិច្ច ។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩, វិបត្តិស្បៀង អាហារនិងថាមពល, ការធ្លាក់ចុះនៃសេដ្ឋ កិច្ចពិភពលោកនិងសង្គ្រាមបានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់»មួយ ។ ទន្ទឹមនេះ,បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកា សធាតុក៏កាន់តែបង្ហាញច្បាស់, ទាំងទំហំនិងភាពញឹកញាប់ ។ ពិតណាស់ពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយស្របពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើនបាននិងកំពុ ងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិ ភាព,ស្ថិរភាពនិងវឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក។បន្ថែម លើនេះ, ការធ្លាក់ចុះនៃយន្តការពហុភាគីនិ យមក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាក ។

នៅក្នុងបរិបទនេះ, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកមានតួនាទីកាន់តែសំខាន់ឡើងក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅ វិញទៅមកតាមរយៈការផ្លាស់ប្តូរទស្សនៈដោ យបើកចំហដោយផ្អែកលើការគោរពគ្នាទៅ វិញទៅមក,កិច្ចសហប្រតិបត្តិការប្រកបដោ យការអនុវត្តនិងការកសាងសមត្ថភាព។ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅ មក, ការយល់ពីគ្នាទៅវិញទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមកនិងផលប្រយោជ ន៍រួមដើម្បីសន្តិភាពនិងវិបុលភាព (M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ៕