ដោយៈតារារិទ្ធ(សៀមរាប)ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន បានចែករំលែកបទពិសោធ ន៍នៃការកសាងសន្តិភាពនៅកម្ពុជាទៅកាន់ប្រមុខការពារជាតិអាស៊ាននិងបណ្តាប្រទេ សពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩នក្រុងសៀមរាប នាថ្ងៃទី២៣ ខែវិច្ឆិ កាឆ្នាំ ២០២២ ។

សម្តេចតេជោថ្លែងថាកាលពីដប់ឆ្នាំមុន,សម្តេចបានស្នើឱ្យមាន«តំបន់ដែលគ្មានសង្គ្រា មស៊ីវិល»ឬ«តំបន់ដែលគ្មានជម្លោះ»នៅក្នុងអាស៊ីអាគ្នេយ៍។នៅពេលនោះ,គ្មានរដ្ឋសមា ជិកអាស៊ានណាមួយបានគិតអំពីការកើតមា នឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ។ប៉ុន្តែបច្ចុប្បន្ននេះ,មីយ៉ាន់ម៉ាកំពុងរំកិលទៅរកសង្គ្រាមស៊ីវិល។នៅផ្នែកខ្លះនៃ មីយ៉ាន់ម៉ា,សង្គ្រាមស៊ីវិលបានកើមតឡើងរួចទៅហើយ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថាកម្ពុជាក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាងបីទសវត្សរ៍មានបទពិសោធមួយចំនួនដើម្បីចែករំលែកជាមួយប្រទេសដទៃទៀតក្នុងការធ្វើឱ្យមានសន្តិភាព,កសាងសន្តិភាព,រក្សាសន្តិភាពនិងកសាងប្រទេសជាតិនៅក្រោយសង្គ្រាម ។

សម្តេចបន្តថាដោយបានរៀនសូត្រអំពីដំ ណើរការសន្តិភាពនៅកម្ពុជា,ជាពិសេសក្រោមគោលនយោបាយឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ ១៩៩០,សម្តេចចង់ធ្វើការសង្ខេបជាបីចំណុចនៅពេលនេះ ។

ទីមួយ.យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជា និច្ចសម្រាប់កិច្ចពិភាក្សានយោបាយនិងការចរចាប្រកបដោយបរិយាបន្ន ។

ទីពីរ.យើងត្រូវធានានូវសុវត្ថិភាព,យុត្តិធម៌និងសុខុមាលភាពរបស់គ្រប់ភាគីទាំងអស់ ។

ទីបី.យើងត្រូវមានភាពម្ចាស់ការខណៈដែល កំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព ។ភាពជាម្ចាស់នៃប្រទេសជាតិគឺពិតជាសំ ខាន់ណាស់ចំពោះការចរចាសន្តិភាព ។

សម្តេចតេជោបន្តថាមូលបទរបស់កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកនៅឆ្នាំនេះគឺផ្ដោតសំខាន់ទៅលើ«សន្តិសុខប្រកបដោយ ភាពសុខដុម»។នេះគឺជាគំនិតថ្មីមួយសម្រា ប់តំបន់នេះ។យើងត្រូវទទួលស្គាល់និងរំលេ ចអំពីសារៈសំខាន់នៃការអាស្រ័យគ្នាទៅ វិញទៅមកសម្រាប់សន្តិភាពនិងស្ថិរភាព។ ជាការកត់សម្គាល់,ភាពផ្សារភ្ជាប់គ្នា,ការអាស្រ័យគ្នាទៅវិញទៅមកនិងសន្តិសុខប្រ កបដោយកិច្ចសហប្រតិបត្តិការបានក្លាយ ជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ទន្ទឹមនេះអាស៊ានបានក្លាយជាស្នូលនៃដំណើរការជំរុញឱ្យមានការធ្វើសមាហរណកម្មតំបន់, ការអាស្រ័យគ្នាទៅវិញទៅមកនិងការផ្សារភ្ជាប់គ្នា ៕