ដោយៈតារារិទ្ធ(សៀមរាប)សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសំដែងនូវការអបអរសាទរចំពោះជំនួបរវាងរដ្ឋមន្ត្រីការ ពារជាតិចិននិងសហរដ្ឋអាមេរិកដោយមានប្រសាសន៍ថាទីក្រុងសៀមរាបជាកន្លែ ងដ៏សក្ដិសមសម្រាប់ជំនួបនេះ ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងការអបអរសាទរនេះនៅក្នុងជំនួបជាមួ យនឹងរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងដៃគូដឹកនាំដោយលោកដាតុ ប៉ាឌុកា សឺរី ហាជី អាវ៉ាង ហាល់ប៊ី ប៊ីន ហាជី ម៉ូដ យូសូហ្វ(Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof) រដ្ឋមន្ត្រីការ ពារជាតិប្រុយណេនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិ កា ២០២២នៅខេត្តសៀមរាប ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាលោក ម៉ូដ យូសូហ្វ ជួសមុខឱ្យរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងដៃគូបានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេ ចតេជោដែលបានដឹកនាំកិច្ចប្រជុំកំពូលអា ស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

លោកម៉ូដ យូសូហ្វ ក៏បានគោរពថ្លែងអំណរ គុណចំពោះសម្ដេចតេជោដែលបានកំពុងរៀបចំនិងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជា តិអាស៊ាននិងដៃគូបានយ៉ាងល្អហើយកិច្ចប្រជុំអាស៊ានការពារជាតិនិងដៃគូកំពុងដំ ណើរការប្រកបដោយផ្លែផ្កានិងប្រកបទៅដោយស្មារតីមិត្តភាពក្នុងទិសដៅពង្រឹងសន្តិភាពស្ថេរភាពដោយឈរលើមជ្ឈភាពអាស៊ាន។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអាស៊ាននិងដៃគូដែលបានមកកាន់ទីក្រុងសៀមរាបរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ។

សម្ដេចតេជោហ៊ុនសែនក៏បានថ្លែងអំណរគុណផងដែរដល់ថ្នាក់ដឹកនាំកំពូលនិងរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងដៃគូដែលបានគាំទ្រភាពជាប្រធានអាស៊ាននិងប្រធានកិច្ចប្រជុំពាក់ព័ន្ធរួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជាផងដែរ ។

សម្ដេចតេជោឆ្លៀតក្នុងឱកាសនោះដែរបានសំដែងនូវការអបអរសាទរចំពោះជំនួបរវាងរដ្ឋមន្ត្រីការពារជាតិចិននិងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកហើយក៏បានមានប្រ សាសន៍ថាទីក្រុងសៀមរាបជាកន្លែងដ៏សក្ដិ សមសម្រាប់ជំនួបនេះ៕