​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ លោក ជេ​ហ្វ បេ​ហ្សូ​ស នឹង​ផ្តល់​ប្រាក់​ចំនួន ១២៣ លាន​ដុល្លារ​ដល់​អង្គការ ដែល​ធ្វើការ​ដើម្បី​រើ​គ្រួសារ​ដែល​គ្មាន​ផ្ទះសម្បែង​ទៅ​លំនៅឋាន​អចិន្ត្រៃយ៍​។​

​ជំនួយ​ដល់​អង្គការ​ចំនួន ៤០ នៅក្នុង​រដ្ឋ​ចំនួន ២៦ របស់​សហរដ្ឋ​អាម៉េរិក​និង​ព័រ​តូ​រីកូ ដែល​មាន​ចាប់ពី ៦០០.០០០ ដុល្លារ​ដល់ ៥ លាន​ដុល្លារ គឺជា​រង្វាន់​ចុងក្រោយ​បំផុត​និង​ធំ​បំផុត​ពី​អង្គការ​មូលនិធិ Day One Fund របស់​លោកបេ​ហ្សូ​ស ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៨​។​

​អង្គការ Day One Fund បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​វិច្ឆិកា​ថា ការបរិច្ចាគ​ចូល​ជា​ធរមាន​ភ្លាមៗ​និង​ជា​ផ្នែក​នៃ​ការប្តេជ្ញា​ចិត្ត​បរិច្ចាគ​សរុប​ចំនួន​ពីរ​ពាន់​លាន​ដុល្លារ​ក្នុង​ការប្រយុទ្ធប្រឆាំង​​នឹង​ភាព​គ្មាន​ផ្ទះសម្បែង​។​

​លោកបេ​ហ្សូ​ស​អាយុ ៥៨ ឆ្នាំ ជា​ស្ថាបនិក​ក្រុមហ៊ុន Amazon បាន​និយាយ​នៅ​ដើម​ខែ​វិច្ឆិកា​ថា គាត់​គ្រោង​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​គាត់​ក្នុងអំឡុងពេល​គាត់​នៅ​មាន​ជីវិត​ដោយ​ទឹក​​ចិត្តសប្បុរស​ភាគច្រើន​របស់​គាត់​នឹង​ផ្តោត​លើ​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​គាំទ្រ​អ្នក​ដែល​ស្វែងរក​ការជួបជុំ​គ្នា​ឡើងវិញ​។

​ជាមួយនឹង​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ១១៥,៦ ពាន់​លាន​ដុល្លារ លោកបេ​ហ្សូ​ស​គឺជា​អ្នក​មាន​បំផុត​ទី​៤​របស់​ពិភពលោក នេះ​បើ​យោង​តាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​ប្ល៊ូ​ម​បឺ​ក (Bloomberg)៕

​លោកបេ​ហ្សូ​ស​គ្រោង​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​គាត់​ក្នុងអំឡុងពេល​គាត់​នៅ​មាន​ជីវិត​