​ដោយ : ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ នៅ​ខេត្តបន្ទាយមានជ័យ​ជិត​១​សប្តាហ៍​មកនេះ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កសិកម្ម​ក៏ដូចជា​ពាណិជ្ជកម្ម​កំពុងតែ​ចុះ​ជាប់​នៅក្នុង​យុទ្ធនាការ​អន្តរាគមន៍​សម្របសម្រួល​ការលក់ ទិញស្រូវ​របស់​ប្រជាកសិករ ពោលគឺ​ដើម្បី​បញ្ចៀស​ការទិញ​ស្រូវ​ទម្លាក់​ថ្លៃ​ស្រូវ​ពី​ឈ្មួញ​ខ្លះ ។ នេះ​បើតាម​ការ​អោយដឹងពី​មន្ត្រីរដ្ឋបាល​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០២២ ។​

​លោក ប៊ុ​ក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា មន្ត្រី​ជំនាញ​ពាណិជ្ជកម្ម​ជាច្រើន​ក្រុម រួមទាំង​ផ្ទាល់​ដឹកនាំ​បាន​នឹង​កំពុង​មមាញឹក​ក្នុង​យុទ្ធនាការ​សម្របសម្រួល​ការទិញ លក់​ស្រូវ​របស់​ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត ។​ក្នុងនោះ មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បានធ្វើ​របាយការណ៍​ស្តីពី​សកម្មភាព​លទ្ធផល​ការងារ​ទិញ​-​លក់​ស្រូវ​ប្រចាំថ្ងៃ​រាល់ថ្ងៃ​ស្ថិតក្នុង​ទីតាំង​ស្រុក​ចំនួន​៤​ស្រុក​គឺ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ភ្នំស្រុក​និង​ស្រុក​ព្រះនេត្រព្រះ​។​

​លោក​បន្តថា : ក្នុងនោះ តម្លៃ​ទិញ​-​លក់ ស្រូវ​ផ្ការំដួល សើម​លេខ​១ មួយ​គីឡូក្រាម​ថ្លៃ ៩​បាត ឫ​១.០៤០​រៀល ហើយ​តម្លៃ​ស្រូវ​រំដួល​សើម​លេខ​២ គឺ ៨,៥​បាត ទៅ ៨,៧​បាត ស្មើ ៩៨៦​រៀល ទៅ ១.០០៩​រៀល ជាដើម ដោយ​បរិមាណ ទិញ​ក្នុង​១​ថ្ងៃ​-​យប់​សរុប​បាន​ពី​៣៥០​ទៅ​៤៥០​តោន​ក្នុង​មួយថ្ងៃ​។ ក្នុងនោះ ត្រូវ​ប្រើប្រាស់​រថយន្ត​ធំ​បន្ទុក​ធុន​ធ្ងន់​ជាច្រើន​គ្រឿង ហើយ​ដឹកជញ្ជូន​ទៅកាន់ : រោង​ម៉ាស៊ីន​កៅ​ង៉ែត ។ រោង​ម៉ាស៊ីន​វិបុល​តារា ។ •​រោង​ម៉ាស៊ីន ស៊ីវ​ឡាយ និង ក្រុមហ៊ុន AMRU Rice ជាដើម ។​


​ក្នុងនោះ ក្រៅពី​ក្រុមហ៊ុន​ដែល​ចុះ​ទិញស្រូវ​កសិករ ក៏មាន​ឈ្មួញ​ខាងក្រៅ​មួយចំនួនទៀត ក៏​ចុះ​ធ្វើ​សកម្មភាព​ជាបន្ទាន់​លើ​ការងារ​នេះដែរ ។​

សូម​រំលឹក​ស្រូវស្រាលរ​ដូ​វ​វស្សា​នៅក្នុង​ខេត្តបន្ទាយមានជ័យ មាន​ផ្ទៃ​ដីស្រែ​ប្រមាណ ១០​ម៉ឺន​ហិកតា​លើ​ផ្ទៃដី​បង្ក​បង្ក​ន​ផល​សរុប​ជាង​៤៥​ម៉ឺន​ហិច​តា ។​
​ហើយ​មកដល់​សប្តាហ៍​ទី​៣​ខែវិច្ឆិកា នេះ ការប្រមូល​ផល​បាន​ប្រមាណ​៣​ម៉ឺន​ហិកតា ៕​.mara