.ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ខេត្តកំពង់ឆ្នាំង​បើក​កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​លទ្ធផល​សកម្មភាព​ការងារ​ឆាំ្ន​២០២២ និង លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ ២០២៣ ដែល​កិច្ចប្រជុំ​ឆ្លុះ​នេះ ក្រោម​អធិបតីភាព​លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង និង លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ ខេត្តកំពង់ឆ្នាំង ព្រមទាំង​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញា ធរ​ក្រុង ស្រុក ។​

​លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ដ បាន​បង្កើតឡើង ដោយ​ក្រុមប្រឹក្សា​លើក​ទី​២៧ អាណត្តិ​ទី ៣ មាន​សមាជិក​ចំនួន ២០​រូប ។​

​តួនាទី​របស់​គណៈកម្មាធិកា​រ​ជា​សេនាធិការ​ឲ្យ​ក្រុមប្រឹក្សា​គណៈ​អភិបាល​ក្នុង​ការសុំ​យោបល់ និង​លើក​ជា​សំណូមពរ អនុសាសន៍ ជូន​ក្រុមប្រឹក្សា គណៈ​អភិបាល និង​គណៈកម្មាធិការ​ដ៏ទៃទៀត​, ជួយ​គាំទ្រ និង​មាន​វិធានការណ៍ សម្រាប់​ការអភិវឌ្ឍន៍​ដាក់បញ្ចូល​ក្នុង​ផែនការ​សកម្មភាព ប្រចាំខែ​និង​ប្រចាំឆ្នាំ​របស់ខ្លួន​។ លោកស្រី​បានឱ្យដឹង​ទៀតថា កន្លងមកនេះ គណៈកម្មការ​បាន​បំពេញបេសកកម្ម​របស់​ខ្លួន ដោយ​យកចិត្តទុកដាក់ ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​ដល់​ស្ត្រី​ក្នុងភូមិ​គោលដៅ សំដៅ​លើកកម្ពស់​សមត្ថ​ភាព​ចំណេះដឹង អំពី​កិច្ចការងារ​សង្គម ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខ្លួនឯង និង សង្គម ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​លោក ឡុង ឈុន​ឡៃ​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ដែល​កន្លងមកនេះ បាន​បំពេញ​កិច្ចការងា​ដោយ​យកចិត្តទុកដាក់​បំផុត នៃ​ការជួយ​លើកកម្ពស់​ការយល់ដឹង​របស់​ស្ត្រី ទាំង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ បរិយាកាស​ង្គ​ម ដើម្បី​ប្រែក្លាយ​សមត្ថភាព​របស់​ស្ត្រី​ឱ្យមាន​សមត្ថ​ភា​ពិតប្រាកដ ក្នុង​ការដឹកនាំ​គ្រប់គ្រង និង បន្ត​រួមចំណែក​អនុវត្ត​តួនាទី​របស់ខ្លួន ដើម្បី​សម្រេចបាន នូវ​លទ្ធផល​ក្នុង​សម​សភាគ​ទី​៥ នៃ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ លើក​ទី​២ ពី​ឆ្នាំ​២០២១​ដល់​២០៣០ ដែល​យើង​បាន និង​កំពុង​អនុវត្ត​នៅ​ឆ្នាំ​ទី​២​នេះ គឺ​ការបង្កើន​ស្ដង់ដា​ផ្តល់​សេវា សាធារណៈ ការអភិវឌ្ឍ​មូលដ្ឋាន និង​ការប្រាស្រ័យ​ទាក់ទង​សាធារណៈ​ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិ​យា​ប័ន្ន និង​សមធម៌​សង្គម​តាមរយៈ​ការអនុវត្ត​មុខងារ​ជា​ជម្រើស និង​មុខងារ​ជា​កាតព្វកិច្ច ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​របស់​យើង ៕​