ផ្ទុះ​ឆេះ​រោងចក្រ​ផលិត​ផាវ​កាំជ្រួច​សម្លាប់​មនុស្ស​៩​នាក់ នៅ​ឥណ្ឌា

3067
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​ការផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​បានកើត​ឡើង​នៅ​រោងចក្រ​ផលិត​ផាវ​កាំជ្រួច​ផ្កា​មួយ នៅ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ​ទី​៤​ខែកក្កដា ដោយបាន​សម្លាប់​កម្មក​រ​​ចំនួន​៩​នាក់ ។​

​មន្ត្រីប៉ូលិស​បាន​និយាយថា រោងចក្រ​ផលិត​ផាវ​កាំជ្រួច​នេះ នៅ​ទីក្រុង​Warangal​ក្នុង​រដ្ឋ​Telangana​បាន​ផ្ទុះ​ជា​អណ្តាតភ្លើង​នៅពេលដែល​ពួកកម្មករ​បានចាប់ផ្តើម​​ចូលធ្វើការ​។​

​អ្នកនាំពាក្យ​ប៉ូលិស បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា​” យើង​បាន​រាប់​ឃើញ​សាកសព​៩​នាក់ ។ មនុស្ស​៤​នាក់​ផ្សេងទៀត បាន​រងរបួស​”​។​

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ និង​បាន​សង្គ្រោះ​មនុស្ស​ដែលជា​ប់​នៅ​ខាងក្នុង​រោងចក្រ​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា ការផ្ទុះ​នេះ​ទំនងជា​បង្កឡើង​ដោយ​ការឆ្លង​ចរន្តអគ្គិសនី​៕ដោយ៖សុខា/SN

អ្នកស្រុក​ឈរ​នៅ​កន្លែង​ផ្ទុះ​ឆេះ​នៅ​រោងចក្រ​ផលិត​ផាវ​កាំជ្រួច​នៅ​ទីក្រុង​Warangal

ទីតាំងផ្សាយពាណិជ្ជកម្ម