​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ខ្សែការពារ លូ​កាស ហឺ​ណង់​ដេស (Lucas Hernandez)​ត្រូវបាន​ដកចេញ​ពី​ការប្រកួត​វើល​ខាប់​ដែល​នៅ​សេសសល់​ដោយសារតែ​របួស​ជង្គង់​ក្នុងពេល​បារាំង​​ឈ្នះ​អូស្ត្រាលី​។​

​ខ្សែការពារ​ស្លាប​ឆ្វេង​របស់ Bayern Munich វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​ដាច់​សរសៃពួរ​ផ្នែក​ខាង​មុខ​នៃ​ជង្គង់​ខាងស្តាំ​របស់​គេ​ក្នុង​ជ័យជម្នះ​បើកឆាក ៤-១​របស់​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​​វើល​ខា​ប់​។​

​កីឡាករ​សំខាន់ៗ​របស់​បារាំង​ជាច្រើន​នាក់ រួមទាំង ការី​ម បិ​ន​ហ្សេ​ម៉ា (Karim Benzema) របស់ Real Madrid បាន​រងរបួស មុន​ពេល​ការប្រកួត​ចាប់ផ្តើម​។​

​អ្នក​ចាត់ការ​ទូទៅ លោក ឌី​ឌី​យ៉េ ដេ​សំ (Didier Deschamps) បាន​និយាយថា “​ខ្ញុំ​ពិតជា​សោកស្តាយ​សម្រាប់​លូ​កាស​”​។​

“​យើង​បាត់បង់​កីឡាករ​ដ៏​សំខាន់​មួយ​រូប​។ លូ​កាស​គឺជា​អ្នក​ចម្បាំង ហើយ​ខ្ញុំ​មិន​មាន​ការសង្ស័យ​ទេ​ដែល​ថា​រូបគេ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើទៅបាន​ដើម្បី​ត្រឡប់​មក​រក​ការប្រកួត​វិញ​។ ក្នុងនាម​ក្រុម​ទាំងមូល ខ្ញុំ​សូម​ជូនពរ​ឱ្យ​គេ​ឆាប់​ជាសះស្បើយ​”៕

ហឺ​ណង់​ដេស​ដាច់​សរសៃពួ​ជង្គង់ស្តាំ ត្រូវ​ដកចេញ​ពី​ជម្រើសជាតិ​បារាំង​ហើយក្រោយរបួសក្នុងពេលប្រកួតកាលពីយប់ថ្ងៃអង្គារ