ដោយៈ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣នេះសម្រាប់ប្រភេទកីឡាតេក្វាន់ដូITF(International Taekwondo Federation)ដែលបានបញ្ចប់ទៅហើយនោះក្រសួងមហាផ្ទៃប្រជែងបានមេដាយច្រើនជាងគេ។

ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស១១គ្រឿង,មេដាយប្រាក់៣គ្រឿងនិងមេដាយសំរឹទ្ធិ ៤ គ្រឿង ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយមាស ៧ គ្រឿង, មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរឹទ្ធិ ៤ គ្រឿង ។ខេត្តប៉ៃលិនដណ្តើមមេដាយមាស ២គ្រឿង មេដាយប្រាក់ ៤គ្រឿងនិងមេដាយសំរឹទ្ធិ៤គ្រឿង។តាកែវដណ្តើមមាស២គ្រឿង។រាជធានីភ្នំពេញដណ្តើមមេ ដាយមាស១គ្រឿងនិងមេដាយសំរឹទ្ធិ៤គ្រឿង។ខេត្តបាត់ដំបងនិងខេត្តតាកែវទទួលមេដាយសំរឹទ្ធិ ១ គ្រឿង ។

ក្នុងឱកាសពិធីបិទនិងប្រគល់មេដាយជូនកីឡាករកីឡាការិនីការប្រកួតខាងលើកនេះដោយមានការអញ្ជើញលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធ និងអ្នកតំណាងរាជធានីខេត្ត ក្រសួង។ លោក បួន ហ៊ីងសុធីយ៉ា បានមានប្រសាសន៍ថា កីឡាតេក្វាន់ដូITFប្រព្រឹត្តទៅចាប់ថ្ងៃទី ១៩ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង១២ចូលរួមរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តតាកែវ៕សរន