ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រភេទកីឡាជីជីតស៊ូ បានបញ្ចប់ការប្រកួត ក្នុងព្រឹត្តិការណ៍ កីឡាជាតិ លើកទី៣ ហើយ ដោយក្រុមកីឡាករ កីឡាការិនី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅកំពូលតារាង ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយ ៤ គ្រឿង ក្នុងនោះ មេដាយ ២គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ខណៈក្រសួងការពារជាតិ ដណ្តើមមេដាយ ៦ គ្រឿង មេដាយមាស ២គ្រឿង និងសំរិទ្ធ ៤ គ្រឿង រាជធានីភ្នំពេញ ដណ្តើមមេដាយ៦ គ្រឿង មេដាយមាស ១ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ ១ គ្រឿង ក្រសួងមហាផ្ទៃដណ្តើមមេដាយ ៥ គ្រឿង មេដាយមាស ១ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ៣ គ្រឿង និងខេត្តបាត់ដំបង ដណ្តើមមេដាយសំរិទ្ធ ៣ គ្រឿង។

ក្នុងពិធីបិទ និងប្រគល់មេដាយ ជូនកីឡាករ កីឡាការិនី ការប្រកួតខាងលើកនេះ ដោយមាន ការអញ្ជើញចូលរួមពីលោក ហួរ សុម៉េធ តំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការអូឡាំពិកកម្ពុជា ទទួលបន្ទុកបេកកម្មពិសេស៕/V