​ប្រែ​សម្រួលៈ​បំណង​(aljazeera)៖​និយោជិត​ផ្សារ​វ៉​ល​ម៉ា​ត​(Walmart)​មួយ​បាន​ចូល​ក្នុង​បន្ទប់​សម្រាក​ជាមួយ​កាំភ្លើង​និង​បាញ់​សម្លាប់​មនុស្ស​ប្រាំមួយ​នាក់​នៅ​ហាង​មួយ​របស់​ក្រុមហ៊ុន​ផ្សារ​ល្បី​មួយ​​នេះ​នៅ​ក្រុង​ឆេ​សា​ភីក​(Chesapeake)​ក្នុង​រដ្ឋ​វៀ​ជីនៀ កាលពី​យប់​ថ្ងៃ​អង្គារ​។​

​បន្ថែម​លើ​មនុស្ស​ស្លាប់​ប្រាំមួយ​នាក់ ប៉ូលីស​ក្រុង​ឆេ​សាភីក​បាន​និយាយកាល​ពី​ថ្ងៃ​ពុធ​ថា មនុស្ស​ប្រាំមួយ​នាក់​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​។​ជន​វាយប្រហារ​ឈ្មោះ​អង់​ឌ្រេ​​ប៊ី​ង អាយុ​៣១​ឆ្នាំ បាន​ស្លាប់​ដោយ​របួស​ដោយ​ការបាញ់​ខ្លួនឯង​។​

​ជន​វាយប្រហារ​បាន​ប្រើ​កាំភ្លើង​ខ្លី​និង​ជា​និយោជិត​ក្រុមហ៊ុន​ផ្សារ​Walmart កន្លែង​ដែល​ការបាញ់ប្រហារ​បានកើត​ឡើង​។​

​វា​ជា​ការបាញ់ប្រហារ​សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ​លើក​ទី​ពីរ​ដែល​បង្ក​ការតក់ស្លុត​ទូទាំង​សហរដ្ឋ​អាម៉េរិក​នៅ​សប្តាហ៍​នេះ​។​កាលពី​យប់​ថ្ងៃ​សៅរ៍ ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់ប្រហារ​នៅ​ក្លឹប​មនុស្ស​ខ្ទើយ​មួយ​​ក្នុង​ទី​ក្រុងខូ​រ៉ូរ៉ា​ដូ ស្ព្រីង​ស៍​(Colorado Springs)ក្នុង​រដ្ឋ​ខូ​រ៉ូរ៉ា​ដូ ដោយ​សម្លាប់​មនុស្ស​ប្រាំ​នាក់​និង​របួស​១៨​នាក់​។​

​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​« ដោយសារ​អំពើហិង្សា​ដ៏​រន្ធត់​និង​គ្មាន​ន័យ​មួយទៀត ឥឡូវ​តុនៅតាមភោជ្ជនីយដ្ឋាន​កាន់តែ​ច្រើន​ទៀត​នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក​​នឹង​គ្មាន​មនុស្ស​​អង្គុយ​នៅ​បុណ្យ​ថ្លែង​អំ​គរ​គុណ​ព្រះ​(Thanksgiving)​ឆ្នាំនេះ​»​។​

​ជា​អ្នកគាំទ្រ​ការគ្រប់គ្រង​អាវុធ​ឈាន​មុខម្នាក់​នៅ​អាម៉េរិក ​លោកបាន​និយាយថា​«​យើង​ត្រូវ​រួមគ្នាជា​ប្រជាជាតិ​មួយ …​យើង​ត្រូវតែ​ចាត់វិធានការ​ម៉ឺងម៉ាត់​ឡើង​»។

​ការវាយប្រហារ​នៅ​ផ្សារ​Walmart​នេះ​កើតឡើង​តែ​បី​ថ្ងៃ​បន្ទាប់ពី​ជនល្មើស​ម្នាក់​ចូល​បាញ់​នៅក្នុង​ក្លឹប​រាត្រី​សំរាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​មួយ​នៅ​រដ្ឋ​ខូ​រ៉ូរ៉ា​ដូ​មួយ ដោយ​បាន​សម្លាប់​មនុស្ស​ប្រាំ​នាក់​និងរ​បួ​​ស​១៨​នាក់​។​មុន​នេះ​ក្នុង​ឆ្នាំ​២០២២ ប្រទេស​អាម៉េរិក​តក់ស្លុត​នឹង​ការសម្លាប់​មនុស្ស​២១​នាក់​ដោយ​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​បាន​សំរុកចូល​បាញ់ប្រហារ​នៅ​សាលាបឋមសិក្សា​មួយ​នៅ​រដ្ឋ​តិច​សាស់​។​

​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​អង្គារ​ក៏​ធ្វើអោយ​គេ​នឹក​ឃើញ​ការវាយប្រហារ​នៅ​ផ្សារ​Walmart​មួយ​ក្នុង​ឆ្នាំ​២០១៩ ដែល​ខ្មាន់កាំភ្លើង​បាន​ផ្តោត​លើ​ជនជាតិ​ម៉ិក​ស៊ិចដោយបានបាញ់​នៅក្នុង​ហាង​មួយ​នៅ​ក្រុង​​អែល ប៉ា​សូ (El Paso) ក្នុង​រដ្ឋ​តិច​សាស់ សម្លាប់​មនុស្ស​២២​នាក់​។​

​យោង​តាម​ទិន្នន័យ​ចងក្រង​មួយ​ដោយ​សារព័ត៌មាន​និង​សកល​វិទ្យាល័យ​អាម៉េរិក ប្រទេស​នេះ​មាន​ការសម្លាប់​ទ្រង់ទ្រាយ​ធំ​(៤នាក់ឡើង)ចំនួន​៤០​ហើយ​នៅ​ឆ្នាំនេះ ដោយ​នៅ​ពីក្រោយ​តែ​ឆ្នាំ​២០១៩ ដែល​មាន​ការសម្លាប់​​ច្រើនៗ​ដល់​ទៅ​៤៥​ដង​៕

​ការវាយប្រហារ​នៅ​ផ្សារ​Walmart​នេះ​កើតឡើង​តែ​បី​ថ្ងៃ​បន្ទាប់ពី​ជនល្មើស​ម្នាក់​ចូល​បាញ់​នៅក្នុង​ក្លឹប​រាត្រី​សំរាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​មួយ​នៅ​រដ្ឋ​ខូ​រ៉ូរ៉ា​ដូ​មួយ ដោយ​បាន​សម្លាប់​មនុស្ស​ប្រាំ​នាក់

ជនរងគ្រោះពីការបាញ់ប្រហារកាលពីយប់ថ្ងៃអង្គារ