ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ រី​យ៉ា​ដ ម៉ា​រ៉េ​ស និង ជ័រ​ជី​ញ៉ូ ក្នុងតម្លៃ​សរុប​១០៨ លាន​ផោន​

764
ចែករម្លែក

​ទីបំផុត​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី គ្រោង​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ពីររូប​នេះ ដែលមាន តម្លៃ​សរុប​១០៨ លាន​ផោន​សម្រាប់​គោលដៅ​ផ្ទេរ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) និង ជ័រ​ជី​ញ៉ូ (Jorginho) ។ ស៊ី​ធី​កំពុងមាន​ភាពជឿនលឿន​ច្រើន​ក្នុង​ការចរចា​ជាមួយ​ក្លឹប Leicester ដើម្បី​ផ្ទេរ ម៉ា​រ៉េ​ស ក្នុងតម្លៃ​៦០​លាន​ផោន​។​
​ ​
​ប្រភព​ជាច្រើន​ដែល​ស្និទ្ធ​នឹង​ការចរចា​នេះ​អះអាងថា រី​យ៉ា​ដ និង​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៦​នោះ អាច​នឹង​ពិនិត្យ​សុខភាព​នៅ​សប្តាហ៍​នេះ​។​
​ ​
​ម៉ា​រ៉េ​ស វ័យ​២៧​ឆ្នាំ​ចង់​ឲ្យ​ក្លឹប​ដោះស្រាយ​ពី​អនាគត​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់​មុនពេល ខ្លួន​វិលត្រឡប់​ទៅ​ចូលរួម​ហ្វឹកហាត់​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​។​
​ ​
​ក្លឹប​ស៊ី​ធី​នឹងមាន​បន្ថែម​ទឹកប្រាក់​មួយចំនួន ប៉ុន្តែ​តម្លៃ​ចុងក្រោយ​នឹង​តិចជាង​៨០​លាន​ផោន​ដែល​ក្លឹប Leicester ទាមទារ​កាលពី​ខែមករា​។​
​ ​
​ក្រុម​ជើងឯក​ព្រី​មី​ញ៉េ​លី​ក​នេះ​បដិសេធ​មិន​ចំណាយ​ច្រើន​តាម​ការទាមទារ​រប​ស់​ក្លឹប Leicester ទេ​។ លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) សប្បាយ​ចិត្តនឹង​នាំយក ម៉ា​រ៉េ​ស ដែល​រំពឹងថា នឹង​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​៥​ឆ្នាំ ហើយ​លោក​គិតថា លោក​ត្រូវការ​ជម្រើស​ខ្សែបម្រើ ស្លាប​ម្នាក់ទៀត ក្រៅពី រ៉ា​ហ៊ីម ស្ទើ​លិ​ង និង ឡឺ​រ៉​យ សេន​។​
​ ​
​កិច្ចព្រមព្រៀង​ផ្ទេរ ម៉ា​រ៉េ​ស គួរតែ​រួចរាល់​មុន​ថ្ងៃ​ច័ន្ទ​នៅពេល​ស៊ី​ធី​គ្រោង​ចាប់ផ្តើម​ការហ្វឹកហាត់ ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ កិច្ចព្រមព្រៀង​ផ្ទេរ ជ័រ​ជី​ញ៉ូ ពី​ក្លឹប Napoli ត្រូវគេ​ជឿថា ជិត​សម្រេច ជា​ផ្លូវការ​ហើយ ហើយ​ក្លឹប​ទាំងពីរ​បាន​ព្រមព្រៀង​តម្លៃ​ផ្ទេរ​៤៨,៧​លា​ផោន​។​
​ ​
​ក្លឹប​ស៊ី​ធី​បាន​គំរាមកំហែង​ដើរចេញ​ពី​កិច្ចចរចា ដោយសារតែ​ក្លឹប Napoli ទាមទារ​៦១​លាន​ផោន សម្រាប់​ខ្សែបម្រើ​អ៊ីតាលី​រូបនេះ​។​
​ ​
​ជ័រ​ជី​ញ៉ូ វ័យ​២៦​ឆ្នាំ​នឹង​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​៥​ឆ្នាំ ហើយ​ប្រាក់​ឈ្នួល​កើន​បី​ដង​។ លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) គ្រូបង្វឹក​ថ្មី​របស់​ក្លឹប Napoli មិនបាន​រាប់បញ្ចូល កីឡាករ​រូបនេះ​ក្នុង​ក្រុម​ជម្រើស​ហ្វឹកហាត់​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) និង ជ័រ​ជី​ញ៉ូ (Jorginho)

ទីតាំងផ្សាយពាណិជ្ជកម្ម