​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ដល់​ទៅ​៣១.៤៥៤​នាក់​សំរាប់​ថ្ងៃ​ពុធ នេះ​បើ​តាម​ការប្រកាស​របស់​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​វា​ជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​គិត​ចាប់តាំងពី​ពេល​ផ្ទុះ​ជំងឺឆ្លង​សកល​នេះ​កាលពី​បី​ឆ្នាំ​មុន ទោះ​ជា​រដ្ឋាភិបាល​ចិន​បាន​និង​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់​វា​តឹងរឹង​ជាងគេ​នៅក្នុង​ពិភពលោក​ក្តី​។​ទោះ​​ជា​យ៉ាងណា វា​នៅ​ទាប​បើ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​១,៤​ពាន់​លាន​នាក់​របស់​ចិន នៅពេល​បណ្តា​ប្រទេស​លោកខាងលិច​ខ្លះឆ្លង​មួយថ្ងៃ​លើស​ចំនួនឆ្លងនៅចិន​នេះ​ទៅទៀត​។​

​សូមបញ្ជាក់​ថា ក្រោម​គោលនយោបាយ​សូន្យ​កូវី​ដ​ដ៏​តឹងរឹង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង សូម្បី​តែ​ការផ្ទុះកូ​វីដ​តូចៗ​ក៏​អាច​នាំ​ដល់​ការបិទ​ទីក្រុង​ទាំងមូល​និង​ដាក់​អ្នក​ប៉ះពាល់​ឬទាក់ទង​នឹង​អ្នកជំងឺ​កូវី​ដ​នៅ​ក្នុង​កន្លែង​ចត្តា​ឡី​ស័ក​។​

​ក្នុងចំណោម​អ្នក​ឆ្លង​៣១.៤៥៤​នាក់​កាលពី​ថ្ងៃ​ពុធ មាន​២៧.៥១៧​នាក់​អត់​ចេញ​រោគសញ្ញា​ទេ​។​

​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩​ដ៏​តឹងតែង​ជាង​គេ​របស់​ចិន បាន​បង្ក​ការប្រឆាំង​តវ៉ា​យូរៗ​ម្តង​និង​ការមិនសប្បាយចិត្ត​ក្នុងចំណោម​ប្រជាជន​ព្រមទាំង​ប៉ះពាល់​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នេះ​ជាខ្លាំង​។​កាលពី​ថ្ងៃ​ពុធ ការ​​ប្រឆាំង​តវ៉ា​ហិង្សា​មួយ​បាន​ផ្ទុះឡើង​នៅ​រោងចក្រ​ផលិត​iPhone​នៅ​ចិន​ភាគ​កណ្តាល ដោយ​វីដេអូ​បង្ហាញ​បុគ្គលិក​សុខាភិបាល​និង​សន្តិសុខ​ពាក់​ខោអាវ​ការពារ​មេរោគ​កាន់ដំបង​ដេញ​តាម​និយោជិត​។​

​តួលេខ​ឆ្លង​ចុងក្រោយ​នេះ​កើន​ហួស​ចំនួន​ឆ្លងខ្ពស់បំផុតពីមុន​២៩.៣៩០​នាក់​ដែល​ត្រូវបាន​កត់ត្រា​ឃើញ​កាលពី​ពាក់កណ្តាល​ខែ​មេសា​ពេល​ទីក្រុង​សៀង​ហៃ​ត្រូវ​បិទ​ខ្ទប់​ដោយសារ​ផ្ទុះ​កូវី​ដ​១៩​ខ្លាំង​។​

​ឥឡូវ​ទីក្រុង​ជាច្រើន​រួមមាន រដ្ឋធានី​ប៉េកាំង ក្រុង​ហិរញ្ញវត្ថុ​សៀង​ហៃ ទីក្រុង​ឧស្សាហកម្ម​ក្វាង​ចូ​វ និងចុងឈី​ញ ត្រូវ​បាន​រឹតបន្តឹង​សកម្មភាព​មនុស្ស​ជា​ខ្លាំង​ដោយសារ​ចំនួន​ឆ្លង​កើនឡើង​។​រដ្ឋធានី​ប៉េកាំង​​ឥឡូវ​ទាមទារ​ការធ្វើ​តេស្តិ៍​អវិជ្ជ​មាន​​៤៨​ម៉ោង​ជាមុនសំរាប់​អ្នក​ចង់​ចូល​ទី​សាធារណៈ​ដូចជា​ផ្សារ សណ្ឋាគារ​និង​អាគារ​រដ្ឋ​។​សាលារៀន​ទូទាំង​ក្រុង​បាន​ដូរ​ទៅ​រៀន​ពី​ចម្ងាយ​វិញ។

​ទីក្រុង​ក្វាង​ចូ​វ ដែល​មាន​អ្នក​ឆ្លង​ថ្មី​ប្រមាណ​មួយ​ភាគបី​នៃ​ការឆ្លង​ថ្មី​ទូទាំង​ប្រទេស បាន​សាងសង់​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ដាក់​បន្ទប់​រាប់ពាន់​ដើម្បី​ទទួល​អ្នកជំងឺ​៕

​ទីក្រុង​ចិន​ធំៗ​ចាប់ពី​ប៉េកាំង​ដល់​ក្វាង​ចូ​វ កំពុង​ជាប់​គាំង​ដោយសារ​ការវាយប្រហារ​ពី​កូវី​ដ​១៩