ដោយ៖តារារិទ្ធ(ភ្នំពេញ)លោកស្រី Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់បានបង្ហាញបំណងជំរុញទំនាក់ទំនងរវាងនីតិប្រតិ បត្តិ,ជំរុញការអនុវត្តអនុស្សរណៈដែលបានចុះហត្ថលេខារួចហើយនិងស្វែងរកសក្ដានុពលបន្ថែមទៀតជាមួយកម្ពុជា ។

លោកស្រី Gafarova បានលើកឡើង បែបនេះនៅក្នុងជំនួបជាមួយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃ ទី២៤ខែវិច្ឆិកា ២០២២។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៌ឲ្យដឹងបន្ទាប់ពីជំនួបនោះថាលោកស្រី ហ្កាហ្វារ៉ាវ៉ា បានគោរពថ្លែងអំណរគុណជូនចំពោះ សម្ដេចតេជោ , សម្ដេចប្រធានព្រឹទ្ធសភា, សម្ដេចប្រធា នរដ្ឋសភាដែលបានគាំទ្រអាហ្សែរបៃហ្សង់ឲ្យបានក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា។

លោកស្រី ហ្កាហ្វារ៉ាវ៉ា បានគោរពជំរាបជូនសម្ដេចតេជោថារយៈពេល៣ ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាលោកស្រីបានជួបពិភាក្សាការងារនិងបានសង្កេតឃើ ញសក្ដានុពលកិច្ច សហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិជាពិសេសរវាងយុវជន។

ជាមួយគ្នានោះដែរលោកស្រីហ្កាហ្វារ៉ាវ៉ាក៏បានជំរាបជូនសម្ដេចតេជោនូវបំណងជំរុញទំនាក់ទំនងរវាងនីតិប្រតិបត្តិដោយជំរុញការអនុវត្តអនុស្សរណៈដែលបានចុះហត្ថលេខា រួចហើយនិងស្វែងរកសក្ដានុពលបន្ថែមទៀតជាមួយប្រទេសកម្ពុជា។ជាមួយនេះជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ានិងបណ្ដា ញសភានៃបណ្ដាប្រទេសមិនចូលបក្ស សម្ព័ន្ធ ។

ជាការឆ្លើយតបសម្ដេចតេជោបានយល់ ស្របជាមួយនឹងការវាយតម្លៃរបស់លោ កស្រី ហ្កាហ្វារ៉ាវ៉ា និងបានសំដែងនូវការគាំទ្រចំពោះការលើកឡើងរបស់រូបស្រីហ្កាហ្វារ៉ាវ៉ា ៕